ឡានក្រុងដឹកមនុស្ស ៦៦ នាក់ក្រឡាប់ធ្លាក់ជ្រោះជ្រៅនៅឥណ្ឌូនេស៊ី

អាជ្ញាធរបាននិយាយនៅថ្ងៃព្រហស្បតិ៍ទី ១១ ខែមីនានេះថារថយន្តក្រុងដឹកអ្នកធ្វើធម្មយាត្រារាប់សិបនាក់បានធ្លាក់ជ្រោះដ៏ជ្រៅមួយនៅលើកោះជ្វារបស់ឥណ្ឌូនេស៊ី ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ២៧ នាក់រាប់បញ្ចូលទាំងសិស្សវិទ្យាល័យផង។

ក្រុមអ្នកជួយសង្គ្រោះកំពុងធ្វើការតាំងពីពេលយប់មកដោយប្រើម៉ាស៊ីនស្ទូចដើម្បីយកអ្នកនៅរស់ចេញពីបំណែករថយន្តក្រុង បន្ទាប់ពីធ្លាក់ជ្រោះកាលពីយប់ថ្ងៃពុធនៅស្រុក Sumedang ភាគខាងលិចកោះជ្វា។

អាជ្ញាធរបាននិយាយថារថយន្តក្រុងដឹកអ្នកដំណើរ ៦៦ នាក់កំពុងធ្វើដំណើរលើផ្លូវដែលមានខ្យល់បក់ខ្លាំងនិងមានសភាពងងឹត នៅពេលធ្លាក់ជ្រោះទើរលើចុងឈើនៅក្រោមប្រមាណ ២០ ម៉ែត្រ។

អ្នកបើកបរនិងអ្នកដំណើរក្មេងៗជាច្រើនបានស្ថិតក្នុងចំណោមអ្នកស្លាប់ ខណៈ ៣៩ នាក់រួចផុតពីក្តីស្លាប់៕ 


 

-->
adverise with khmeread