adverise with khmeread 8b6e12dc a5df 4a3a aaaa 651708dec938

ចាប់រំលោភ​នារី​ម្នាក់​មិនបាន​សម្រេច ឥឡូវ​ដេក​គុក​

     ភ្នំពេញ ៖ បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ទួល​ប៉ែន ស្រុក​ចំការលើ ដោយ​ជនសង្ស័យ​ឈ្មោះ ថន សុខ​ថា​ត ត្រូវបាន​លោក ខៀវ សន ចៅក្រម​ស៊ើ​ប​សួរ​នៃ​សាលាដំបូង​ខេត្តកំពង់ចាម ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន លេខ ២៣៧ គ​.​ព្រ ចុះ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៦ ចោទ​ពី​ប​ទប៉ុនប៉ង​រំលោភ​សេពសន្ថវៈ តាម​មាត្រា ២៧ និង ២៣៩​នៃ​ក្រមព្រហ្មទណ្ឌ។​

     ប៉ូលិស​និយាយថា  កាលពី​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៦ វេលា​ម៉ោង ៩​និង​៣០ នាទី យប់​ជនសង្ស័យ​ឈ្មោះ ថន សុខ​ថា​ត ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ទួល​ប្រាក់ ឃុំ​តា​អុង ស្រុក​ចំការលើ ខេត្តកំពង់ចាម មានមុខរ​បរជា​កម្ម​ករ បានធ្វើ​សកម្មភាព​ដើរចូល​ផ្ទះ​ឈ្មោះ យ៉ុ​ន ស្រី​ខួច ភេទ​ស្រី អាយុ ២៣​ឆ្នាំ ជាតិខ្មែរ​រស់នៅ​ភូមិ​ទួល​ប៉ែ​ន ឃុំ​តា​អុង ស្រុក​ចំការលើ ដែល​កំពុង​ដេក​ក្នុង​អង្រឹង​ក្រោមផ្ទះ​នោះ ត្រូវបាន​ឈ្មោះ ថន សុខ​ថា​ត ស្ទុះ​ទៅ​ចាប់​ឱបរឹត​ខ្លួនប្រាណ​នាង។​

     ភ្លាមនោះ នាង​បាន​រើ​បម្រាស់​តែ​ឈ្មោះ ថន សុខ​ថា​ត ចាប់​ឱ្យ​ថើប​នាង​ម្តងទៀត និង​យកដៃ​ស្រ​វ៉ា​ចាប់​សុដន់​របស់​ឈ្មោះ យ៉ុ​ន ស្រី​ខួច តែ​ត្រូវ​នាង​វាស​ចេញផុត។ ពេលនោះ​ម្តាយ​របស់​ស្រី​ខួច​ដើរមក​ឃើញ​ទាន់ ស្រែក​ឆោឡោ ឈ្មោះ ថន សុខ​ថា​ត ក៏​រត់​គេចខ្លួនបាត់។​

     ក្រោយពី​ទទួលបាន​ពត៌មាន​ពី​លោក​មេភូមិ កំលាំង​នគរបាល​រដ្ឋបាល​ឃុំ​តា​អុង បានធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​នាំមក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ ធ្វើការ​សាកសួរ។​

     តាម​ចម្លើយ​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​បាន​អង្គុយ​ផឹកស្រា​ចំនួន ០៤​នាក់ ដែលជា​កម្មករ​ដូចគ្នា ដោយបាន​ទិញ ស្រា​បៀ​ចំនួន ១៨​កំប៉ុង មក​ផឹក​នៅក្រោម​ផ្ទះ​ឈ្មោះ នឿន ភេទ​ប្រុស នៅ​ភូមិ​ទួល​ប្រាក់។ លុះ​ផឹកស្រា​អស់ ខ្លួន​បាន​ដេក​រហូតដល់​ម៉ោង​៩​យប់​បាន​ក្រោក​ដើរទៅ​មើល​គេ​រាំ ពេល​ត្រឡប់មកវិញ​ដល់​មុខផ្ទះ​ស្រី​ខួច ឃើញ​នាង​ដេក​ក្នុង​អង្រឹង ក៏បាន​ប្រព្រឹត្ត​ដូច​ការរៀបរាប់​ខាងលើ​ពិតមែន​។​

    ​ បច្ចុប្បន្ន​ជនល្មើស​ត្រូវបាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពង់ចាម នា​ថ្ងៃទី​១១​ខែមេសា ឆ្នាំ​២០១៦ តាម​នីតិ​បញ្ញា​តិ​នៃ​ច្បាប់​រួចរាល់​ហើយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់