ជនសង្ស័យ៥នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន៣ករណីត្រូវបានប៉ូលិសខេត្តបាត់ដំបងបញ្ជូនទៅតុលាការ

បាត់ដំបង ៖ ជនសង្ស័យ៥នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន៣ករណីនៅស្រុកសង្កែ​, ស្រុកសំឡូត និង ស្រុកបាណន់ ខេត្តបាត់ដំបងត្រូវបានប៉ូលិសជំនាញខេត្តកសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយពីបានបង្ក្រាបជាបន្តបន្ទាប់កាលពីថ្ងៃទី៩-​១០ មីនា ឆ្នាំ២០២១កន្លងមក។

ករណីទី១-លោកវរ​សេ​​នីយ៍ឯក ស៊ុន​ សុវណ្ណ​ អធិការប៉ូលិសស្រុកសង្កែ​ បានដឹកនាំ​កម្លាំង​ក្នុងអង្គភាព​បានចុះប្រតិបត្តិការ​បង្រ្កាបករ​ណីរក្សាទុក​ដោយខុសច្បាប់នូវសារ​ធាតុញៀន១ករណី​​ដោយឃាត់ខ្លួនជន​សង្ស័យ២នាក់ នៅថ្ងៃទី​៩ ខែ​មីនា​ ឆ្នាំ​២០២១ វេលា​ម៉ោង​១០​ និង៣០នាទី នៅចំណុចក្រុមទី០១ភូមិស្ល​ក្រាម​ ឃុំវត្តតាមឹម​ ស្រុកសង្កែ ខេត្តបាត់ដំបង។

ប៉ូលិសនិយាយថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ​ ចម​ សៅនូ​ ហៅវែង  ភេទប្រុស អា​យុ​២៦ឆ្នាំ មានទីលំនៅភូមិស្លក្រាម​ ឃុំវត្តតាមឹម​ ស្រុកសង្កែ​ ខេត្តបាត់ដំបង និង២-ឈ្មោះ​ មាន​ បូរីន ហៅដុង​ ភេទប្រស​ អាយុ​២២ឆ្នាំ​ រស់នៅភូមិអូរខ្ជាយ​ ឃុំអូរដំបង១​ស្រុកសង្កែ​ ខេត្តបាត់ដំបង​។ 

វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លា​ ច្រកក្នុងថង់សចំនួន​០២​ថង់​សង័្សយជាថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក​ ICE ទម្ងន់០,៨៧ក្រាម (ទាំងសំបក), ម៉ូតូច្នៃចំនួន០១គ្រឿង, ទូរស័ព្ទដៃចំនួន០១គ្រឿង, ថង់ច្រករំលែកគ្រឿងញៀន និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ 

ករណីទី២-លោកវរសេនីយ៍ទោ ម៉ែន រីម​ ​ អធិការប៉ូលិសស្រុកសំឡូត បានដឹកនាំ​កម្លាំង​ក្នុងអង្គភាព​បានចុះប្រតិបត្តិការបង្រ្កាបករ​ណីរក្សាទុក​ដោយខុសច្បាប់នូវសារ​ធាតុញៀនមួយករណី​​ដោយឃាត់ខ្លួនជន​សង្ស័យម្នាក់ កាលពីថ្ងៃទី​ ១០​ ខែ​ មីនា​ ឆ្នាំ​២០២១ វេលា​ម៉ោង​៥ល្ងាច នៅចំណុចក្រុមទី០៦ ភូមិអូរក្រូច ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ អ៊ុក ម៉ាច ភេទប្រុស អាយុ ៤៣ ឆ្នាំមានទីលំនៅក្រុមទី ៦ ភូមិអូរក្រូច ឃុំតាតោក ស្រុកសំឡូតខេត្តបាត់ដំបង។ វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លា​ ច្រកក្នុងថង់សចំនួន០២ថង់​សង្ស័យជាថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក​ICE។

ករណីទី៣-លោកវរសេនីយ៍ឯក​ ប៉ាន់​ វ៉ាន់នី អធិការប៉ូលិសស្រុកបាណន់ បានដឹកនាំ​កម្លាំង​ក្នុងអង្គភាព​បានចុះប្រតិបត្តិការបង្រ្កាបករ​ណីរក្សាទុក​ដោយខុសច្បាប់នូវសារ​ធាតុញៀនមួយករណី​​ដោយបានឃាត់ខ្លួនជន​សង្ស័យ២នាក់ កាលពីថ្ងៃទី​ ១០​ ខែ​ មីនា​ ឆ្នាំ​២០២១ វេលា​ម៉ោង​​៤ និង១០នាទីល្ងាចនៅចំណុចក្រុមទី៣ភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់​ ខេត្តបាត់ដំបង។

ប៉ូលិសនិយាយថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ ផាន់​ ឆៃលី ភេទប្រុស អាយុ២៦ឆ្នាំ (ជាអ្នករក្សាទុកគ្រឿងញៀន) និង២-ឈ្មោះ សាន់​ ដារ៉ា ភេទប្រុស អាយុ២២ឆ្នាំ (ជាអ្នកប្រើប្រាស់គ្រឿងញៀន) ដែលអ្នកទាំងពីរ នេះមានទីលំនៅភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចពណ៌សថ្លាចំនួន០៦ថង់សង្ស័យមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន​ ម៉ាទឹកក ICE, សម្ភារៈពាក់ព័ន្ធសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ទូរស័ព្ទដៃ០១គ្រឿងម៉ាក OPPO ពណ៌ស (ចាស់បែកកញ្ចក់), ម៉ូតូចំនួន០២គ្រឿង ម៉ូតូចាស់កែច្នៃ០១គ្រឿងគ្មានស្លាកលេខ និងម៉ូតូ០១គ្រឿងទៀតម៉ាក VIVA ពណ៌ក្រហម ពាក់ស្លាកលេខបាត់ដំបង 1M-3699 និងកាំបិតចំនួន០២ដើម។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ខាងលើ ត្រូវបានប៉ូលិសបានរៀបចំកសាងសំណុំរឿងដើម្បីបញ្ជូនមកការិយាល័យ​ជំនាញ នៅស្នងការដ្ឋាន​ប៉ូលិសខេត្តចាត់ការបន្តតាមនីតិវិ​ធី ដោយបានការសម្របសម្រួលលើនីតិវិធីពីលោក​ គឺ​ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញាអម​សាលាដំបូងខេត្តបាត់ដំបង​ផងដែរ៕


 

-->
adverise with khmeread