ឃាត់ស្រីស្អាត២នាក់ថ្លើមធំហ៊ានយកមី​កំប៉ុង​លួចបង្កប់សារធាតុញៀនទៅឱ្យអ្នកកំពុងជាប់ធ្វើចត្តាឡីស័ក

ព្រះសីហនុ​ ៖ កងកម្លាំងជួរមុខ ដែលយាមការពារគោលដៅធ្វើចត្តាឡីស័ក បានធ្វើការឃាត់ខ្លួនស្រីស្អាត២នាក់ ដែលព្រហើនថ្លើមធំ បានយកមី​កំប៉ុង​លួចបង្កប់សារធាតុញៀនទៅឱ្យអ្នកកំពុងជាប់ធ្វើចត្តាឡីស័ក នៅអគារបុគ្គលិកស្នាក់នៅ ឆាង ឆឹង ស្ថិតនៅក្រុម២៦ ភូមិ២ សង្កាត់លេខ៤​ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ កាលពីយប់ម៉ោង១១ និង៣០នាទី​ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១​។

យ៉ាងណាក៏ដោយសមត្ថកិច្ចមិនបានបញ្ជាក់ពីអត្តសញ្ញាណពួកគេនៅឡើយ ហើយបានបញ្ជូនទៅអធិការដ្ឋានប៉ូលិសក្រុងព្រះសីហនុចាត់ការតាមនីតិវិធី ចោទប្រកាន់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន​៕

-->
adverise with khmeread