Ronald Koeman ទទូចឲ្យកីឡាករ Lionel Messi នៅបន្តទៀត បន្ទាប់ពីក្រុម Barcelona ខ្ទាតចេញពីក្របខណ្ឌ Champions League

        លោក  Ronald Koeman គ្រូបង្វឹកក្លឹប Barcelona អះអាងថា កីឡាករ Lionel Messi មិនអាចមានការសង្ស័យជុំវិញទិសដៅរបស់ក្លឹបនោះទេ ខណៈមានការប៉ាន់ប្រ មាណច្រើនជុំវិញអនាគតរបស់កីឡាករកំពូលរូបនេះ បន្ទាប់ពីក្រុម Barcelona ត្រូវខ្ទាតចេញពីក្របខណ្ឌ Champions League ។

        ក្លឹបយក្ស  Barcelona ត្រូវបានក្រុមយក្សបារាំង PSG ទម្លាក់ចេញពីក្របខណ្ឌបាល់ទាត់កំពូលរបស់អឺរ៉ុបកាលពីយប់ថ្ងៃពុធ បន្ទាប់ពីប្រកួតចាញ់ក្នុងលទ្ធផលសរុប ៥-២ ។

        លោក Koeman បានទទូចឲ្យកីឡាករម្ចាស់ពានបាល់មាស Ballon d`Or នៅបន្តទៀត ប៉ុន្តែទទួលស្គាល់ថា  Messi អាចសម្រេចចិត្តថា តើនៅបន្តជាមួយក្លឹបនេះទៀតឬចាកចេញនៅរដូវក្តៅនេះ។

        បន្ទាប់ពីក្រុម Barcelona ប្រកួតស្មើ PSG ១-១ លោក  Koeman បាននិយាយថា " Messi ត្រូវតែសម្រេចពីអនាគតរបស់ខ្លួន។ គ្មាននរណាម្នាក់អាចជួយគាត់បានទេ"។

        លោកបន្តថា " គាត់មើលឃើញយូរមកហើយថា ក្រុមនៅពេលនេះកំពុងដើរនៅលើផ្លូវត្រូវ។ ជាមួយនឹងការផ្លាស់ប្តូរដែលយើងបានធ្វើ និងកីឡាករវ័យក្មេងដែលយើងនឹងកែលម្អ។ គាត់មិនគួរមានមន្ទិលពីអនាគតរបស់ក្រុមទេ"៕

-->
adverise with khmeread