លោក Pep Guardiola ទាមទារការបកស្រាយពីក្របខណ្ឌ Premier League បន្ទាប់ពីក្រុមរបស់លោកមិនត្រូវបានផ្តល់បាល់ប៉េណាល់ទី

        លោក  Pep Guardiola ទាមទារឲ្យក្របខណ្ឌ Premier League ពន្យល់ឲ្យបានច្បាស់ពីការប្រើប្រាស់ប្រព័ន្ធ VAR បន្ទាប់ពីជួបរឿងខកចិត្តមួយលើកទៀតកាលពីយប់ថ្ងៃពុធ។

        ក្រុម  Man City ត្រូវបានមន្ត្រីអាជ្ញាកណ្តាលបដិសេធគ្រាប់បាល់ប៉េណាល់ទីក្រោយពីពិនិត្យមើលរូបភាពសាឡើងវិញ បន្ទាប់ពីកីឡាករ Phil Fodenត្រូវបានទាក់ ជើងផ្តួលដោយអ្នកចាំទី  Alex McCarthy របស់ក្រុម Southampton ។

        លោក Guardiola មិនពេញចិត្តនឹងសេចក្តីសម្រេចនេះ ហើយស្នើឲ្យថ្នាក់ដឹកនាំនៅក្របខណ្ឌបាល់ទាត់កំពូលនេះឆ្លើយតប។ លោក Guardiola បាននិយាយថា "បាល់ប៉េណាល់ទីគឺសំខាន់ណាស់។ ខ្ញុំមិនយល់ពីសកម្មភាពបែបនេះទេ"។

        លោកបន្តថា "ប្រហែលជាពួកគេនឹងពន្យល់នៅថ្ងៃណាមួយ។ សង្ឃឹមថា ពួកគេអាចពន្យល់បានអ្វីដែលកំពុងកើតមាន។ អាជ្ញាកណ្តាលគឺជាមន្ត្រីដែលមានវិជ្ជាជីវៈ។ ពួកគេត្រូវតែបំពេញការងាររបស់ខ្លួន"៕

-->
adverise with khmeread