បុរសជនជាតិ​ខ្មែរ​​​វ័យ៥០ឆ្នាំកើតជំងឺកូវីដ-១៩ ស្លាប់លើកដំបូង

ភ្នំពេញ ៖ បុរសជនជាតិ​ខ្មែរ​​​វ័យ៥០ឆ្នាំម្នាក់កើតជំងឺកូវីដ-១៩ បានបាត់បង់ជីវិតជាលើកដំបូង នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ បន្ទាប់ពីបានឆ្លងជំងឺកូវីដ នៅ​ថ្ងៃ ២៧ កុម្ភៈ ហើយបាន​សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-រុស្ស៊ី។

យោងតាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល ជនរងគ្រោះអាយុ៥០ឆ្នាំ មាន​លំនៅ​នៅ​សង្កាត់​ចាក់អង្រែ ខណ្ឌមានជ័យ រាជថានីភ្នំពេញ មាន​មុខរបរ​ជាអ្នកបើកបរ​ឱ្យថៅកែជនជាតិចិន នៅខេត្តព្រះសីហនុ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ។ សពត្រូវបានរកឃើញថា «មានឆ្លងវីរុសកូវីដ-១៩ នៅថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០២១ ដែលមានលទ្ធផលបញ្ជាក់ដោយមន្ទីរពិសោធន៍ នៃ វិទ្យាស្ថានប៉ាស្ទ័រ»។ 

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ក្នុងសារពិសេសកាលពីថ្ងៃទី១០ មីនា ឆ្នាំ២០២១ថា «សពដែលស្លាប់ដោយសារជំងឺកូវីដ-១៩ នឹងត្រូវបូជា» ដើម្បីចៀសវាងការឆ្លងរាលដាលដល់ប្រជាពលរដ្ឋ៕

-->
adverise with khmeread