ទិញថ្នាំញៀនពីម្តុំក្តាន់ពីរមកលក់បន្តត្រូវប៉ូលិសស្រុកកៀនស្វាយវ៉ៃខ្នោះ២នាក់

កណ្តាល​ ៖​ មានករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន​ កើតឡើងនាថ្ងៃ ព្រហស្បតិ៍ ទី ១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១២ និង ៣០ នាទីនៅចំណុច «ផ្ទះសំណាក់ស្នាមញញឹមថ្មី» ក្នុងភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាលដោយប៉ូលិសឃាត់ជនសង្ស័យ២នាក់ ។

ប៉ូលិសនិយាយថា​ ជនសង្ស័យ២នាក់រួមមាន​ ១-ឈ្មោះ យ៉ែម រតនះ ភេទប្រុស អាយុ ១៩ ឆ្នាំ (ខ្មែរ) មុខរបរមិពិត មានទីលំនៅ ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) និង២-ឈ្មោះ ពៅ កក្កដា (ហៅកយ) ភេទប្រុស អាយុ ២៤ឆ្នាំ (ខ្មែរ) មុខរបរមិនពិត មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។

វត្ថុតាងចាប់យករួមមាន​ ថ្នាំញៀន (ម៉ាទឹកកក) ចំនួន ០៣ កញ្ចប់ (ធំ២កញ្ចប់, តូច០១កញ្ចប់), ទូរស័ព្ទដៃ ០១ គ្រឿង ម៉ាក Samsung ពណ៌ស (លេខ០៧០៧៥១៦៤៣) និងសម្ភារៈវេចខ្ចប់, ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

ប៉ូលិសបន្តថា​ ដំបូងប៉ូលិសបានទទួលព័ត៌មានតាមរយទូរស័ព្ទពីម្ចាស់ផ្ទះសំណាក់ស្នាមញញឹមថ្មី បានរាយការណ៍ប្រាប់សមត្ថកិច្ចថា «មានមុខសញ្ញាចំនួន០២ នាក់ភេទប្រុសគួរឱ្យសង្ស័យអាចប្រើប្រាស់គ្រឿងញៀនបានមកជួលបន្ទប់លេខ ១០ដេក»។

ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលគគីរ សហការជាមួយកម្លាំងប៉ូលិសប្រឆាំងបទល្មើសគ្រឿងញៀនស្រុក បានចុះទៅដល់ចំណុចផ្ទះសំណាក់ខាងលើ បន្ទប់លេខ១០ ក៏បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ខាងលើ និងដកហូតវត្ថុតាង ថ្នាំញៀន (ម៉ាទឹកកក) ចំនួន០៣កញ្ចប់ (ធំ០២កញ្ចប់ តូច០១ កញ្ចប់) ព្រមទាំងសម្ភារៈវេចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត រួចកម្លាំងប៉ូលិសចក៏បាននាំខ្លួនជនសង្ស័យទាំង០២នាក់ រួមទាំង វត្ថុតាង យកមកប៉ុស្តិ៍រដ្ឋបាលគគីរដើម្បីសួរនាំ។

នៅចំពោះមុខសត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា«ថ្នាំញៀន (ម៉ាទឹកកក) ខាងលើពិតជារបស់ខ្លួនប្រាកដមែន ដែលខ្លួនបានទិញពីមនុស្សស្រីម្នាក់មិនស្គាល់អត្តសញ្ញាណនៅម្តុំក្តាន់ពីរ ក្រុងភ្នំពេញ ដើម្បីយកមកវេចខ្ចប់ ជាកញ្ចប់តូចៗ ចែកចាយបន្ត»។

ក្រោយពីសួរនាំរួច កម្លាំងសមត្តកិច្ចបានបញ្ជូនជនសង្ស័យទាំង ០២នាក់ រួមជាមួយវត្ថុតាងមកកាន់អធិការដ្ឋានស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធី ៕


 

-->
adverise with khmeread