adverise with khmeread 12965882 531209653732524 293391430 n%281%29

ស្ងាត់ៗ​តួឯក​ប្រុស​ក្នុង​រឿង​ស្នេហ៍​មួយ​ជី​វីត​ពីរ​មកលេង​សៀមរាប​

    តួឯក​ប្រុស​របស់​ថៃ​ក្នុង​រឿង​ស្នេហ៍​មួយ​ជី​វីត​ពីរ​លោក Sean Jindachot បានមក​ទស្សនា​ប្រាសាទអង្គរវត្ត និង​ប្រាសាទ​នានា​នៅក្នុង​ខេត្ត សៀមរាប​កាលពី​ប៉ុន្មាន​ថ្ងៃនេះ​។ 

    ក្នុង​ដំណើរ​កម្សាន្ត​របស់លោក​នៅ​ប្រាសាទ​ដ៏​ល្បី​របស់​ខ្មែរ លោក​បាន​ផ្តិត​យក​រូបភាព​ជាច្រើន ដើម្បី​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​របស់ខ្លួន​។ 

    ខណៈពេល​លោក​ធ្វើ​ទស្សនកិច្ច​លក្ខណៈ​ឯកជន​ស្ងាត់ៗ គឺ​គ្មាន​នរណាម្នាក់​ស្គាល់ លោក​ឡើយ​ដោយសារតែ​លោក​បិតមុខ​យ៉ាង​ជិត ។ ដូច្នេះ​គ្មាន​អ្នកគាំទ្រ​លោក​នៅ​ស្រុក​ខ្មែរ​ណា​ម្នាក់​ស្គាល់​នោះឡើយ​។ 

    ម្យ៉ាងទៀត​ប្រជាជន​ក្នុង​ខេត្តសៀមរាប កំពុងតែ​ជាប់រវល់​ដុតដៃដុតជើង​រៀបចំ​អង្គរ​ស​ង្គ្រា​ន្ត​ឆ្នាំ​២០១៦​នេះ​ផង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោក​បាន​សរសេរ​អក្សរ​អង់គ្លេស​ន័យ​ជា​ភាសា​ខ្មែរ​ថា​ជំរាបសួរ​ (johm riab sua) និង​រាត្រីសួស្តី​ (Reatrey sous-dey) ​ថែម​ទៀតផង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់