អ្នកបង្កើតកាស្សែតម៉ាញ៉េជនជាតិហូឡង់ ទទួលមរណភាពនៅអាយុ ៩៤ ឆ្នាំ

លោក Lou Ottens ជាអ្នកបង្កើតកាស្សែតម៉ាញ៉េសញ្ជាតិហូឡង់ដំបូងគេ បានទទួលមរណភាពក្នុងជន្មាយុ ៩៤ ឆ្នាំ​នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃព្រហស្បតិ៍ទី១១មីនា។

លោក Ottens បានបង្កើតខ្សែអាត់កាស្សែតដំបូងបំផុតក្នុងឆ្នាំ ១៩៦៣ ហើយកាស្សែតប្រមាណ ១០០ ពាន់លានត្រូវបានលក់នៅជុំវិញពិភពលោកចាប់តាំងពីពេលនោះមក។

ការច្នៃប្រឌិតរបស់គាត់បានធ្វើបដិវត្តវិធីដែលមនុស្សស្តាប់តន្ត្រីនិងអនុញ្ញាតឱ្យអ្នកចូលចិត្តស្តាប់ចម្រៀងអាចចាក់ស្តាប់បទចម្រៀងក្នុងពេលកំពុងធ្វើដំណើរ។

ក្រុមគ្រួសាររបស់គាត់បានប្រកាសថា វិស្វកររូបនេះបានស្លាប់នៅឯស្រុកកំណើតរបស់គាត់ក្នុងទីក្រុង Duizel កាលពីចុងសប្តាហ៍មុន។ ក្រុមគ្រួសារគាត់មិនបានប្រាប់មូលហេតុនៃការស្លាប់នោះទេ។

លោក Ottens បានក្លាយជាប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលរបស់ក្រុមហ៊ុន Philips ក្នុងឆ្នាំ ១៩៦០ ហើយគាត់និងក្រុមការងារបានរៀបចំបង្កើតកាស្សែតខ្សែអាត់សំឡេងខ្នាតតូចនេះឡើងក្នុងឆ្នាំ ១៩៦៣៕ 

-->
adverise with khmeread