ការសិក្សារបស់អ៊ីស្រាអែលរកឃើញថា វ៉ាក់សាំងរបស់ Pfizer មានប្រសិទ្ធភាពការពារប្រឆាំងមេរោគបាន៩៧ភាគរយ និង៩៤ភាគរយបង្ការការឆ្លងមេរោគពីអ្នកដែលមិនបញ្ចេញរោគសញ្ញា

ការស្រាវជ្រាវថ្មីមួយបានរកឃើញថា វ៉ាក់សាំងប្រឆាំងនឹងមេរោគកូរ៉ូណារបស់ក្រុមហ៊ុន Pfizer Inc និង BioNTech SE មានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់ជំងឺនេះ ហើយអ្នកដែលបានចាក់វ៉ាក់សាំងបានបង្ហាញពីអត្រានៃការឆ្លងទាប។

ក្រុមអ្នកស្រាវជ្រាវមកពីក្រុមហ៊ុននេះ ដែលបានសហការជាមួយក្រសួងសុខាភិបាលអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១១មីនាថា វ៉ាក់សាំងកូវីដ១៩មានប្រសិទ្ធិភាព ៩៧ យ៉ាងល្អឥតខ្ចោះក្នុងការការពារករណីលេចរោគសញ្ញា ការចូលដេកមន្ទីរពេទ្យ និងការស្លាប់។

អ្វីដែលពិសេសជាងនេះទៀតនោះគឺមានប្រសិទ្ធភាព ៩៤ ភាគរយក្នុងការការពារករណីមិនបញ្ចេញរោគសញ្ញា ដែលមានន័យថាការចាក់វ៉ាក់សាំងនេះអាចកាត់បន្ថយការឆ្លងបាន។

អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលមិនបានទទួលចាក់វ៉ាក់សាំងអាចមានឱកាស ៤៤ ដងវិវត្តទៅជារោគសញ្ញាកូវីដ១៩ និង ២៩ ដងទំនងស្លាប់ដោយសារជំងឺនេះ។

លទ្ធផលគឺស្របទៅនឹងប្រសិទ្ធភាព៩៥ ភាគរយរបស់ Pfizer និង BioNTech ដែលបានរាយការណ៍ពីការសាកល្បងព្យាបាលនៅដំណាក់កាលចុងក្រោយរបស់ពួកគេកាលពីខែធ្នូ ដែលនាំឱ្យមានការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ពីរដ្ឋបាលចំណីអាហារនិងឱសថ (FDA) ។

ការវិភាគចុងក្រោយគឺអ្នកស្រាវជ្រាវវាស់វែងលទ្ធផល ២ សប្តាហ៍បន្ទាប់ពីការចាក់លើកទី ២ ដែលបង្ហាញថា ទោះបីជាមានប្រសិទ្ធភាពខ្ពស់បន្ទាប់ពីចាក់ដូសដំបូងក៏ដោយ ក៏ការការពារត្រូវបានបង្កើននៅពេលដូសទាំងពីរត្រូវបានចាក់៕

-->
adverise with khmeread