បុរសអាមេរិកម្នាក់ត្រូវបានកាត់ទោសជាប់គុក ២១២ ឆ្នាំពីបទសម្លាប់កូនប្រុសកើតជំងឺអូទីសឹម ២ នាក់របស់គាត់

ឪពុកកូនបីនាក់នៅរដ្ឋកាលីហ្វ័រញ៉ាត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារសហព័ន្ធចំនួន ២១២ ឆ្នាំកាលពីថ្ងៃព្រហស្បតិ៍ពីបទបើករថយន្តដឹកភរិយារបស់គាត់និងកូនប្រុសកើតជំងឺអូទីសឹមចំនួន ២ នាក់ទម្លាក់ទឹកនៅកំពង់ផែមួយ ហើយធ្វើកូនរបស់គាត់លង់ទឹកស្លាប់ ដើម្បីប្រមូលយកប្រាក់ធានារ៉ាប់រងមរណភាពដោយឧបទ្ទវហេតុ។

ក្នុងការដាក់ទោសជាអតិបរមាលើជនជាប់ចោទឈ្មោះ Ali Elmezayen អាយុ ៤៥ ឆ្នាំនេះ ចៅក្រមអាមេរិក John Walter បានហៅថាករណីនេះជា "ចេតនាអាក្រក់និងឃោរឃៅបំផុត" របស់ចុងចោទហើយបានពណ៌នាសកម្មភាពរបស់គាត់ថា "សាហាវនិងគួរឱ្យស្អប់ខ្ពើម" ។

លោកចៅក្រម Walter បាននិយាយថា "គាត់គឺជាអ្នកនិយាយពូកែក្លែងបន្លំនិងជាអ្នកភូតកុហកដ៏ពូកែម្នាក់។ ការសោកស្តាយតែមួយគត់ដែលចុងចោទមានគឺគាត់ត្រូវបានចាប់ខ្លួន"។

Elmezayen ដែលមានដើមកំណើតអេហ្ស៊ីប ក៏ត្រូវបានតុលាការបង្គាប់ឱ្យបង់ប្រាក់ ២៦១.៧៥១ ដុល្លារជាសំណងដល់ក្រុមហ៊ុនធានារ៉ាប់រងដែលគាត់បានបោកប្រាស់ផងដែរ៕

-->
adverise with khmeread