ឃាត់ជនសង្ស័យ៩នាក់ពាក់ព័ន្ធបទល្មើសលួចម៉ូតូនៅស្រុកព្រៃនប់និងក្រុងព្រះសីហនុ

ព្រះសីហនុ ៖​ កម្លាំងប៉ូលិសប៉ុស្ដិ៍រដ្ឋបាលឃុំបិតត្រាំង បានចេញល្បាតក្នុងភូមិសាស្ត្រ ហើយបានឃាត់ខ្លួនជនសង្ស័យដំបូងបាន២នាក់ ខណៈពេលពួកគេកំពុងដើរចេញពីភូមិចំណោទរាម បម្រុងដើរឆ្លងថ្នល់ជាតិ៤ នាថ្ងៃទី១១ ខែមិនា ឆ្នាំ២០២១ នៅវេលាម៉ោង១២ និង៤៥នាទីអធ្រាត្រ ក្រោយពីឆែកឆេរលើខ្លួនពួកគេមានលាក់ទុកដែកអក្សរតេ ជាឧបករណ៍កាច់កម៉ូតូចំនួន១ ហើយបន្តឃាត់សរុបបាន៩នាក់។

ប៉ូលិសនិយាយថា នៅវេលាម៉ោង៨ និង៣០នាទីថ្ងៃដដែលប៉ូលិសស្រុកព្រៃនប់ បានប្រគល់ជនសង្ស័យទាំងពីរនោះមកដល់កម្លាំងប៉ូលិសជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីធ្វើការស្រាវជ្រាវបន្ដរកបក្ខពួកស្របតាមនីតិវិធី ។ រហូតដល់ម៉ោង១រសៀលថ្ងៃដដែល កម្លាំងប៉ូលិសជំនាញបានបន្ដទៅឃាត់ខ្លួនជនសង្ស័យដែលជាបក្ខពួក និងមានតម្រុយជាប់ពាក់ព័ន្ធក្នុង ករណីអំពើលួចមានស្ថានទម្ងន់ទោស (កាច់បំបែកសោកម៉ូតូ) នាពេលកន្លងមកក្នុងភូមិសាស្ដ្រស្រុកព្រៃនប់ និងក្រុងព្រះសីហនុ ជាលទ្ធផលកម្លាំងប៉ូលិសជំនាញបានបន្តឃាត់ខ្លួនជនសង្ស័យសរុប ៩នាក់ រួមទាំងសម្ភារវត្ថុតាងមួយចំនួន។

ប៉ូលិសបន្តថា ជនសង្ស័យទាំង៩នាក់រួមមាន ១-ឈ្មោះ យ៉ុង សុខយ៉េន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិថ្មី ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ, ២-ឈ្មោះ ឈើប ឆៃ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ, ៣-ឈ្មោះ ស៊ូ រាំបូ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផែរ៉ូយ៉ាល់ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ, ៤-ឈ្មោះ ឡា ប៉ៃ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ៖ មិនពិតប្រាកដ ទីលំនៅផែរ៉ូយ៉ាល់ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ, ៥-ឈ្មោះ ភក្ដ្រ ផល្លី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផែរ៉ូយ៉ាល់ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ, ៦-ឈ្មោះ យ៉ាត់ សុឃឿន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់, ៧-ឈ្មោះ ឌី វាសនា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់, ៨-ឈ្មោះ ភក្ដ្រ ភេន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ និង៩-ឈ្មោះ រឿន ភាព ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។

ប៉ូលិសបន្តទៀតថា វត្ថុតាងដកហូតបាន ឧបករណ៍កាច់បំបែកសោកម៉ូតូចំនួន៤ និងកូនសោសម្រាប់កាច់ ចំនួន០១ និង ម៉ូតូ១គ្រឿង ម៉ាក Scoopy ពណ៌ស គ្មានស្លាកលេខ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានសាកសួរស្របតាមនីតិវិធី៕


 

-->
adverise with khmeread