ឃាត់ជនសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿងញៀននៅស្រុកបាណន់​

បាត់ដំបង ៖ លោកវរសេនីយ៍ឯក​ ប៉ាន់​ វ៉ាន់នី អធិការប៉ូលិសស្រុកបាណន់ បានដឹកនាំ​កម្លាំង​ក្នុងអង្គភាព​បានចុះប្រតិបត្តិការបង្រ្កាបករ​ណីរក្សាទុក​ដោយខុសច្បាប់នូវសារ​ធាតុញៀនចំនួន០១ករណី​​ដោយបានឃាត់ខ្លួនជន​សង្ស័យ២នាក់ កាលពីថ្ងៃទី​ ១០​ ខែ​ មីនា​ ឆ្នាំ​២០២១ វេលា​ម៉ោង​៤និង១០នាទីល្ងាច នៅចំណុចក្រុមទី០៣ ភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់​ ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក​ ប៉ាន់​ វ៉ាន់នី បានឱ្យដឹងថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ ផាន់ ​ឆៃលី ភេទប្រុស អាយុ២៦ឆ្នាំ (ជាអ្នក រក្សាទុកគ្រឿងញៀន) និង២-ឈ្មោះ សាន់​ ដារ៉ា ភេទប្រុស អាយុ២២ឆ្នាំ (ជាអ្នកប្រើប្រាស់គ្រឿងញៀន) ដែលអ្នកទាំងពីរនាក់នេះមានទីលំនៅភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណ ន់ខេត្តបាត់ដំបង។

ចំណែកវត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចពណ៌សថ្លាចំនួន០៦ថង់សង្ស័យមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន​ ម៉ាទឹកកICE, សម្ភារ:ពាក់ព័ន្ធសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ទូរស័ព្ទដៃ០១គ្រឿងម៉ាក OPPO ពណ៌ស (ចាស់បែកកញ្ចក់), ម៉ូតូចំនួន០២គ្រឿង ម៉ូតូចាស់កែច្នៃ១គ្រឿងគ្មានស្លាកលេខ និងម៉ូតូ០១គ្រឿងទៀតម៉ាក VIVA ពណ៌ក្រហម ពាក់ស្លាកលេខបាត់ដំបង 1M-3699 និងកាំបិតចំនួន២ដើម។

បច្ចុប្បន្នប៉ូលិសបានរៀបចំកសាងសំណុំរឿងដើម្បីបញ្ជូនមកការិយាល័យ​ជំនាញខេត្តចាត់ការបន្តតាមនីតិវិ​ធី៕

-->
adverise with khmeread