adverise with khmeread 33122cd700000578 3534616 image a 12 1460401365064

​លោក Mourinho ថា គាត់ព្រមដឹកនាំក្លឹបមួយណាក៏បានឱ្យតែនៅប្រទេសអង់គ្លេស

    អតីតគ្រូបង្វឹក Chelsea លោក Jose Mourinho ត្រូវបានប្រទះឃើញនៅតាមដងផ្លូវក្នុងទីក្រុងឡុងដ៍បន្ទាប់ពីគាត់នៅតែប្រាថ្នាដឹកនាំនៅប្រទេសអង់គ្លេស។

    គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាលរូបនេះត្រូវបានបណ្តេញចេញដោយ Chelsea ជាលើកទីពីរកាលពីខែធ្នូឆ្នាំមុន ហើយក៏បាននឹងកំពុងជាប់ទាក់ទងការងារនៅក្រុម Manchester United។

    ប៉ុន្តែការប៉ាន់ស្មានអំពីអនាគតរបស់គាត់ទាំងប៉ុន្មាននៅតែស្ថិតក្នុងភាពស្រពិចស្រពិលដដែល ប៉ុន្តែគាត់បានបញ្ជាក់យ៉ាងច្បាស់ថា គាត់មានការស្នើយ៉ាងល្អនៅលើតុ ហើយគាត់មិនចាប់អារម្មណ៍ការងារនៅក្រុមជម្រើសជាតិឡើយនិងបានបដិសេធក្រុមជម្រើសជាតិស៊ីរីទៀតផង។

    ដូច្នេះគ្មានអ្វីត្រូវភ្ញាក់ផ្អើលឡើយដែលឃើញគាត់កំពុងពេញចិត្តជីវិតរបស់គាត់នៅទីក្រុងឡុងដ៍ និងបានសួរសុខទុក្ខមិត្តភក្តិជាអ្នកផលិតភាពយន្តលោក Guy Ritchie បន្ទាប់ពីបុរសវ័យ ៥៣ ឆ្នាំនេះបានទទួលស្គាល់ថា គាត់ចង់ដឹកនាំក្នុងប្រទេសអង់គ្លេស។

    គាត់បានប្រាប់ទូរទស្សន៍ Sky Sports ថា​ "ខ្ញុំមិនស្ថិតក្នុងទីតាំងដើម្បីបដិសេធការងារឡើយ។ ខ្ញុំស្ថិតក្នុងទីតាំងដើម្បីវិភាគ! នេះគឺជាខែមេសា អ្វីៗគឺចាប់ផ្តើមក្នុងខែកក្កដា រាល់ការសម្រេចចិត្តគឺត្រូវបានធ្វើឡើងរវាងខែឧសភានិងខែមិថុនា"។

    គាត់បានប្រាប់បន្ទាប់ពីទស្សនាប្រដាល់ប៉ាកគីនិងប្រ៊ែតលីថា "ខ្ញុំមិនស្ថិតក្នុងទីតាំងដើម្បីបដិសេធការងារឡើយ ខ្ញុំបើកចំហចំពោះក្លឹបទាំងអស់ ទាំងក្រុមជម្រើសជាតិ ប៉ុន្តែនិយាយដោយស្មោះ ប្រសិនអាច ខ្ញុំចង់ដឹកនាំក្លឹបជាង។ ខ្ញុំពេញចិត្តស្នាក់នៅប្រទេសអង់គ្លេស។ ខ្ញុំស្រឡាញ់ប្រទេសនេះ បាល់ទាត់នៅទីនេះ! គ្រួសាររបស់ខ្ញុំគឺមានស្ថេរភាពនិងភាពរីករាយនៅទីនេះ"៕

adverise with khmeread

មតិយោបល់