សមត្ថកិច្ចចម្រុះចុះបង្ក្រាបករណីគ្រឿងញៀនឃាត់ជនសង្ស័យម្នាក់, របួសសមត្ថកិច្ច២នាក់

ភ្នំពេញ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍ច្បារអំពៅ២សហការជាមួយសាលាសង្កាត់និងកម្លាំងប៉ូលិសផ្នែកជំនាញខណ្ឌច្បារអំពៅឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចបន្ទប់ជួលគ្មានលេខក្រុម២ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ នា នាថ្ងៃទី១២ខែមិនាឆ្នាំ២០២១ វេលាម៉ោង១១ព្រឹកមិញ។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ អ៊ឹម សុភ័ស ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់គ្មានលេខ ក្រុម២ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ដកហូតបានក្រាមសថ្លាសង្ស័យគ្រឿងញៀនចំនួន០៩កញ្ចប់ថង់តូច០១កញ្ចប់ធំល្មម។  

ប៉ូលិសបន្តថា ​ខណៈពេលកម្លាំងប៉ូលិសចុះបង្រ្កាបបក្ខពួកជនសង្ស័យយកដុំថ្មគប់មកលើ បណ្តាលឱ្យរងរបួស២នាក់ម្នាក់ត្រូវចំលើទ្រូងខាងឆ្វេងនិងម្នាក់ទៀតដាច់រយះដៃខាងស្តាំ។ បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅចាត់ការបន្តតាមនីតិវិធី៕


 

-->
adverise with khmeread