Sergio Aguero ខកចិត្តដោយសារតែមិនសូវបានលេងជាមួយក្រុម Man City

        ខ្សែប្រយុទ្ធ Sergio Aguero បារម្ភថា អាជីពនៅក្លឹប  Man City នឹងត្រូវបាត់បង់ ហើយខកចិត្តដោយសារតែកង្វះភាពច្បាស់លាស់ជុំវិញអនាគតរបស់ខ្លួន។

        Sergio Aguero ជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេនៅក្នុងប្រវត្តិរបស់ក្លឹប Man City និងជាកីឡាករដែលជួយឲ្យក្រុមនេះលើកពានជើងឯកក្របខណ្ឌ Premier League កាលពីឆ្នាំ ២០១២ នោះនឹងចប់កិច្ចសន្យានៅខែមិថុនាខាងមុខនេះ ជាមួយនឹងកីឡាករជើងចាស់ម្នាក់ទៀតឈ្មោះ Fernandinho ។

        លោក Pep Guardiola បាននិយាយនៅដើមសប្តាហ៍នេះថា លោកមិនទាន់គិត ដល់ការសម្រេចចិត្តអំពីកិច្ចសន្យាថ្មីនោះទេ ទាំងសម្រាប់ Sergio Aguero និង Fernandinho ខណៈលោកមិនចង់ឲ្យបែកអារម្មណ៍ ខណៈពេលកំពុងព្យាយាមផ្តោតលើការដណ្តើមពានចំនួនបួន។

        ទោះបីជាយ៉ាងណា Aguero ចាប់ផ្តើមខកចិត្តនឹងរបៀបដែលលោក Guardiola បានប្រើប្រាស់កីឡាកររូបនេះពេញមួយរដូវកាលនេះ ជាពិសេសប៉ុន្មានសប្តាហ៍ចុង ក្រោយនេះ នៅពេលកីឡាកររូបនេះពិតជាអាចលេងពេញលេញបាន។

        កីឡាករអាហ្សង់ទីនរូបនេះសង្ឃឹមថា ចូលរួមជាមួយក្រុមរបស់លោក  Guardiola ដើម្បីប្រឈមមុខជាមួយនឹងក្រុម Southampton នៅថ្ងៃពុធ ប៉ុន្តែបន្តនៅអង្គុយមើលរហូតដល់នាទីទី ៧២។  Aguero ចាប់ផ្តើមបង្ហាញមុខបានត្រឹមតែ៤ លើក ប៉ុណ្ណោះ អំឡុងពេលយុទ្ធនាការដ៏ខកចិត្តនេះ ហើយបង្ហាញមុខលើកចុងក្រោយ អំឡុងពេលប្រកួតជាមួយក្រុម West Ham កាលពីថ្ងៃទី ២៧ ខែកុម្ភៈ៕

-->
adverise with khmeread