ក្លឹប Chelsea ចាប់អារម្មណ៍ចង់បានកីឡាករ Kingsley Coman មកជំនួស ប្រសិនបើកីឡាករ Christian Pulisic ចង់ចាកចេញ

        ក្លឹប Chelsea ចាប់អារម្មណ៍លើកីឡាករ Kingsley Coman របស់ក្លឹប Bayern Munich ខណៈមានការសង្ស័យជុំវិញអនាគតរបស់កីឡាករ Christian Pulisic ។

        ក្លឹប Chelsea ពេញចិត្តនឹងកីឡាករអន្តរជាតិបារាំង  Coman យូរមកហើយ។ ក្លឹបនេះបានចាត់ទុកខ្សែប្រយុទ្ធរូបនេះ គឺជាកីឡាករដែលអាចជំនួស Callum Hudson Odoi តាំងពីពេលកីឡាករអន្តរជាតិអង់គ្លេសរូបនេះត្រៀមចូលរួមជាមួយក្លឹបយក្សអាល្លឺម៉ង់  Bayern Munich កាលពីឆ្នាំ ២០១៩។

        កីឡាករ Hudson Odoi បន្តនៅជាមួយក្លឹប Chelsea ហើយក្លឹបនេះលាក់បាំងចំណាប់អារម្មណ៍របស់ខ្លួន ប៉ុន្តែក្រុមការងាររបស់ Chelsea បន្តការតាមដានការវិវឌ្ឍរបស់កីឡាករវ័យ  ២៤ ឆ្នាំរូបនេះ ហើយគ្រោងនឹងបង្កើនចំណាប់អារម្មណ៍លើកីឡាកររូបនេះជាថ្មីទៀត ប្រសិនបើកីឡាករ Pulisic បង្ហាញថា ខ្លួនចង់ចាកចេញ។

        កីឡាករអាមេរិក Pulisic មិនទាន់បានចាប់ផ្តើមពេញលេញនៅឡើយទេ ក្រោមការដឹកនាំរបស់លោក Thomas Tuchel ហើយបានបង្ហើបប្រាប់នៅដើមសប្តាហ៍នេះថា មានក្លឹបមួយចំនួនរួមទាំង Liverpool  Manchester United និង Bayern Munich ចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធរូបនេះ ប្រសិនកីឡាកររូបនេះនៅទំនេរ៕

-->
adverise with khmeread