ករុណា ពេជ្រ ដាក់មួយឃ្លាដល់អ្នកមួយចំនួនតូចរើសអើងតារា

ភ្នំពេញៈ តារាចម្រៀងលោក ករុណា ពេជ្រ បានបង្ហោះសារមួយតបទៅ នឹងមនុស្សមួយចំនួនតូចដែលរើសអើសមិនឱ្យតម្លៃសិល្បករ សិល្បការនីដែលកើតជំងឺ កូវីដ-១៩។ក្រោយពេលឃើញមានអ្នកនិយាយមិនល្អ និងរើសអើសអ្នកកើតជំងឺកូវីដស្រាប់តែតារាចម្រៀងលោក ករុណា ពេជ្រ ចេញមុខប្រតិកម្មឆ្លើយតបភ្លាមៗសូមឱ្យអ្នកទាំងនោះកែប្រែចិត្តគំនិត កុំរើសអើងតារាគួរ តែចូលរួមលើកទឹកចិត្ត និងអាណិតស្រលាញ់ព្រោះសុទ្ធតែជាខ្មែរដូចគ្នា។

ករុណា ពេជ្រ រៀបរាប់ថា៖ «សូមមេត្តា បងប្អូនមួយចំនួនតូចគួរកែប្រែ សម្តី ទឹកមុខ អត្តចរិត កាយវិការ រើសអើង មិនពេញចិត្ត ដូចជាអោយតែឃើញតារា ហាក់បីដូចឃើញ កូវីដ មកចម្លងនោះ មកជាការការ ពារ អោយបានត្រឹមត្រូវ ដើម្បីទប់ស្កាត់កូវីដ រៀងៗខ្លួនប្រសើរជាង»។

លោកបន្ថែមទៀតថា «ក្នុងនាម យើងជាតិសាសន៏តែមួយ រៀនផ្តល់កិត្តិយស និង អោយតម្លៃគ្នាទៅវិញទៅមកក្នុងកាលះទេសះនេះ ដែលយើងកំពុងរស់លើទឹកដី កម្ពុជា តែមួយដូចគ្នា»។


 

-->
adverise with khmeread