តើជីវិតលើផែនដីចាប់ផ្តើមកកើតឡើងដោយសារផ្កាយដុះកន្ទុយ?

ការសិក្សាថ្មីមួយបានអះអាងថាក្នុងអំឡុងពេលប៉ុន្មានឆ្នាំដំបូងនៃភពផែនដីនៅពេលដែលពិភពលោករបស់យើងកំពុងកកើតឡើង ផ្កាយដុះកន្ទុយទឹកកកគឺជាប្រភពដ៏សំខាន់នៃកាបូនដែលអាចឱ្យមានការចាប់ផ្តើមជីវិត។

ក្រុមតារាវិទូនៅសាកលវិទ្យាល័យ Minnesota បានប្រើអ៊ីនហ្វ្រារ៉េដអង្កេតលើផ្កាយដុះកន្ទុយ Comet Catalina នៅពេលដែលវាផ្សងព្រេងទៅប្រព័ន្ធសរិយគតិខាងក្នុងនៅឆ្នាំ ២០១៦ ក្នុងគោលបំណងស្វែងយល់ឱ្យបានកាន់តែច្បាស់អំពីអាចម៍ផ្កាយទឹកកកទាំងនេះនិងតួនាទីរបស់ពួកវាក្នុងការវិវឌ្ឍភពផែនដី។

ក្រុមអ្នកវិទ្យាសាស្ដ្រនេះអាចរកឃើញបរិមាណកាបូនដែលជាសារធាតុគីមីចាំបាច់សម្រាប់ជីវិតដូចដែលយើងបានដឹង នៅក្នុងកន្ទុយនៃផ្កាយដុះកន្ទុយ។

ថ្មក្រៅភពនេះទំនងជាក្តៅខ្លាំងណាស់ក្នុងពេលដំបូងបំផុត ដើម្បីចាប់កាបូនបានគ្រប់គ្រាន់សម្រាប់ឱ្យជីវិតចាប់ផ្តើម ដូច្នេះពួកវាពាំនាំជីវិតពីកន្លែងណាមួយនៃចក្រវាលមកផែនដីនេះ។

អ្នកដឹកនាំការសិក្សាលោក Charles Woodward និយាយថា "ផ្កាយដុះកន្ទុយដែលសម្បូរទៅដោយកាបូនអាចជាប្រភពដ៏សំខាន់មួយក្នុងការផ្តល់នូវធាតុចាំបាច់នេះដែលនាំឱ្យកកើតជីវិតដូចដែលយើងបានដឹង" ។

នៅដើមឆ្នាំ ២០១៦ ផ្កាយដុះកន្ទុយ Comet Catalina បានចូលមកក្នុងប្រព័ន្ធសុរិយគតិខាងក្នុងពីពពក Oort ដែលជាតំបន់មួយស្ថិតនៅជិតគែមនៃប្រព័ន្ធសុរិយគតិ ដែលផ្កាយដុះកន្ទុយបានកកើត។

វាមិនយូរទេក្នុងការបង្ហាញខ្លួនឱ្យតារាវិទូមើលនៅលើផែនដី មុនពេលហោះកាត់ព្រះអាទិត្យដើម្បីបាត់ខ្លួនជារៀងរហូតចេញពីប្រព័ន្ធព្រះអាទិត្យ និងចូលទៅក្នុងលំហអាកាស៕ ប្រភព ៖ Daily Mail


 

-->
adverise with khmeread