ចិនកំពុងពិចារណាផាកពិន័យក្រុមហ៊ុន Alibaba របស់លោក Jack Ma ជិត ១ ពាន់លានដុល្លារ

ចិនកំពុងពិចារណាផាកពិន័យជាទឹកប្រាក់ជិត ១ ពាន់លានដុល្លារលើក្រុមហ៊ុនអេឡិចត្រូនិក Alibaba ពីបទរំលោភច្បាប់ស្តីពីសិទ្ធិផ្តាច់មុខ ខណៈអាជ្ញាធរនៅតែបន្តប្រើកម្លាំងគំរាមទៅលើក្រុមហ៊ុននេះ ដែលជាផ្នែកមួយនៃការបង្ក្រាបលើវិស័យបច្ចេកវិជ្ជា។

កាសែត Wall Street Journal ដែលដកស្រង់ប្រភពដឹងសាច់រឿងនេះតែមិនបញ្ចេញឈ្មោះ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ទី១១មីនាថា ការពិន័យនេះអាចមានចំនួន ៩៧៥ លានដុល្លារ ដែលធ្លាប់បានបង់ដោយក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាមេរិកគឺក្រុមហ៊ុន Qualcomm ក្នុងឆ្នាំ ២០១៥ ដែលនោះនឹងក្លាយជាការពិន័យធំបំផុតសម្រាប់បទល្មើសរំលោភការប្រកួតប្រជែងនៅប្រទេសចិន។

និយតករប្រឆាំងនឹងសេចក្តីទុកចិត្តទទួលបន្ទុកករណីរបស់ក្រុមហ៊ុន Alibaba មិនបានឆ្លើយតបភ្លាមៗទៅនឹងការសាកសួរពីទីភ្នាក់ងារសារព័ត៌មាន AFP ជុំវិញរបាយការណ៍នេះ ដែលបានចុះផ្សាយដោយ Wall Street Journal កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទេ។

Alibaba ជាក្រុមហ៊ុនលក់ទំនិញតាមអ៊ីនធឺណេតធំជាងគេរបស់ចិន មានភាពរកាំរកូសជាមួយអាជ្ញាធរក្នុងប៉ុន្មានខែថ្មីៗនេះជុំវិញការព្រួយបារម្ភអំពីក្រុមហ៊ុននេះកាន់កាប់ទាំងស្រុងលើហិរញ្ញវត្ថុប្រចាំថ្ងៃរបស់ប្រជាជនចិនសាមញ្ញ។

ប៉ុន្តែបញ្ហាផ្លូវច្បាប់របស់ក្រុមហ៊ុនបានចាប់ផ្តើម ក្រោយការអត្ថាធិប្បាយដោយលោក Jack Ma កាលពីខែតុលាឆ្នាំ ២០២០ ដែលពន្លះយ៉ាងចាស់ដៃលើប្រព័ន្ធច្បាប់របស់ចិន៕

-->
adverise with khmeread