ជារឿងចម្លែកមិនធ្លាប់មាន! ស្ត្រីអាយុ ២៥ ឆ្នាំម្នាក់ឈឺកជើង ទៅឆ្លុះកាំរស្មីអ៊ិច រកឃើញថានាងកើតមកជាប្រុស ត្បិតមានប្រដាប់ភេទជាស្រី

ស្ដ្រីវ័យ២៥ឆ្នាំម្នាក់មកពីភាគខាងកើតប្រទេសចិនដែលអត់មានផ្ទៃពោះក្រោយព្យាយាម១២ខែ មានភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដឹងថានាងកើតមកជាភេទប្រុសនិងជាអន្តរភេទ។

ស្ត្រី ដែលមានប្រដាប់បន្តពូជជារបស់ស្ត្រី មិនដែលឆ្ងល់ពីភេទរបស់នាងទេ ហើយនាងស្ទើរតែសន្លប់ឈរពេលរកឃើញរឿងនេះ បន្ទាប់ពីឆ្លុះកាំរស្មីអ៊ិចកជើងដែលរងរបួសរបស់នាងពេលពិនិត្យក្នុងមន្ទីរពេទ្យនៅស្រុកកំណើតរបស់នាង។

នៅពេលកាំរស្មីអ៊ិចលាតត្រដាងថាឆ្អឹងរបស់នាងមិនបានវិវឌ្ឍតាំងពីវ័យជំទង់ ការស្វែងរកបន្ថែមរបស់វេជ្ជបណ្ឌិតរកឃើញការពិតដែលថា Pingping ដែលជាឈ្មោះគ្រូពេទ្យដាក់ឱ្យដើម្បីការពារអត្តសញ្ញាណរបស់នាងនោះ មិនដែលមករដូវម្តងណាទេ។ នាងបាននិយាយថា នាងបានខ្ទប់ភ្នែកមិនខ្ចីចង់ដឹងរឿងនេះព្រោះវាអាម៉ាស់ពេកហើយ។

នាងបានប្រាប់វេជ្ជបណ្ឌិតនោះថា "នៅពេលខ្ញុំនៅក្មេង ម្ដាយខ្ញុំបាននាំខ្ញុំទៅជួបវេជ្ជបណ្ឌិត។ វេជ្ជបណ្ឌិតនិយាយថា ខ្ញុំគ្រាន់តែលូតលាស់ផ្លូវភេទយឺតជាងអ្នកផ្សេងទៀត ហើយខ្ញុំអាចនឹងមានរដូវនៅប៉ុន្មានឆ្នាំខាងមុខទៀត។ បន្ទាប់ពីខ្ញុំធំឡើង ខ្ញុំរកឃើញបញ្ហានេះពិតជាគួរឱ្យអាម៉ាស់ណាស់ ខ្ញុំមិនចង់ដឹងមិនចង់ឮរឿងនេះទេ"។

សាកលវិទ្យាល័យចឺជាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើ WeChat ក្នុងសប្តាហ៍នេះថា ដោយមិនមានរដូវ Pingping មិនមានមូលហេតុត្រូវសង្ស័យខ្លួននាងជាងស្ដ្រីផ្សេងទៀតនោះទេ ដោយសារនាងមានប្រដាប់ភេទនារីនៅខាងក្រៅដូចគេដូចឯងដែរ៕

-->
adverise with khmeread