adverise with khmeread 311c2db400000578 0 image a 158 1455235944670

Kanye West រំលើកបើកកកាយ​រឿង​ចាស់​​ទាក់ទិន​នឹង Taylor Swift

​    ​តារាចម្រៀង​រែ​ប Kanye West បាន​ឡើង​សម្តែង​លើ​ឆាក​ក្នុង​កម្មវិធី​មហោស្រព​តន្ត្រី​អន្តរជាតិ Paradise International Music Festival ក្នុងប្រទេស​ហ្វ៊ី​លី​ពី​ន​កាលពី​ថ្ងៃទី​១០​ខែមេសា ហើយ​តារាចម្រៀង​រូបនេះ​មានរឿង​ច្រើន​ដែល​ត្រូវ​និយាយ​អំពី​តារាចម្រៀង​ស្រី Taylor Swift ។ 

​    ​Kanye West បដិសេធ​មិន​ព្រម​ចុះ​ញ៉ម​។ តារាចម្រៀង​រូបនេះ​ច្រៀង​បទ​ដ៏​ចម្រូងចម្រាស់​របស់ខ្លួន​ដែល​ចំណងជើង​ថា “Famous” សម្រាប់​ការសម្តែង​ផ្សាយ​ផ្ទាល់​ជា​លើកដំបូង ហើយ​គេ​ជឿថា Taylor Swift ស្តាប់​ហើយ​ប្រាកដជា​ក្តៅស្លឹកត្រចៀក​។ បទ​ចម្រៀង​នេះ​មាន​ទំនុកច្រៀង​ដែល​ហៅ Taylor ថា​ជា “b**Ch” (​ស្រី​ចង្រៃ​) ហើយ​និយាយថា West គួរ​បាន​ដេក​ជាមួយ​តារាចម្រៀង​ស្រី​រូបនេះ​។ 

​    ​Kanye West បាន​ប្រាប់​ទស្សនិកជន​ថា “​អ្នក​មិនដឹង​ទេ ខ្ញុំ​ពិតជា​រំភើប​ខ្លាំងណាស់​ដែល​បាន​ច្រៀង​បទ​ចម្រៀង​នេះ​ជា​លើកដំបូង​និង​សម្រាប់​អ្នក​ប្រតិកម្ម​តប​តាមរបៀប​នោះ​។ មានរឿង​មួយ​ដែល​ខ្ញុំ​ចង់​និយាយ​ហើយ​វា​អាក្រក់​ស្តាប់​ណាស់​”​។ 

​    ​Kanye ត្រូវបាន​គេ​ប្រាប់​មិន​ឲ្យ​រំឭក​ដល់​ព្រឹត្តិការណ៍​នៅ​កម្មវិធី​ប្រគល់​ពាន MTV Movie Awards កាលពី​ឆ្នាំ​២០០៩​ទេ​។  

​    ​ប៉ុន្តែ Kanye មិនបាន​ឈប់​ត្រឹមនេះ​ទេ តារាចម្រៀង​រូបនេះ​បន្តថា បើទោះជា​ខ្លួន​បាន​សូម​អភ័យទោស Taylor ជា​សាធារណៈ​ក៏ដោយ ក៏​លោក​គិតថា តារាចម្រៀង Beyonce គួរតែ​ជា​អ្នកឈ្នះ​ពាន​អាល់​ប៊ុ​ម​ល្អ​ប្រចាំឆ្នាំ​៕

adverise with khmeread
ប្រភព៖ hollywoodlife

មតិយោបល់