អ្នកបើកបរម្នាក់ប្រើប័ណ្ណបើកបរក្លែងក្លាយដោយប្រើរូបថតប្រធានាធិបតីហ្វីលីពីន

មន្រ្តីមកពីនាយកដ្ឋានប៉ូលិសនៅទីក្រុង Los Angeles ក្នុងរដ្ឋ California បានផុសនៅលើ Twitter ដែលបង្ហាញពីប័ណ្ណបើកបរក្លែងក្លាយរបស់អ្នកបើកបរម្នាក់ជាមួយរូបថតរបស់ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte នៅលើនោះ។

យោងតាមសារព័ត៌មាន Filipino Times ប៉ូលិសបានចាប់ខ្លួនម្ចាស់ប័ណ្ណក្លែងក្លាយ បន្ទាប់ពីមន្រ្តីបានស្គាល់រូបថតប្រធានាធិបតីហ្វីលីពីនយ៉ាងឆាប់រហ័ស។

ផុស Twitter ពី LAPD បាននិយាយថា "មន្រ្តីប៉ូលិសស្គាល់រូបថតដែលប្រើលើប័ណ្ណក្លែងក្លាយ គឺជារូបប្រធានាធិបតីហ្វីលីពីន" ។

គាត់បានបន្ថែមថា "វាជារឿងល្អដែលមន្រ្តីរបស់យើងល្បាតនៅ Historic Filipino Town ហើយប្រតិកម្មរហ័ស។ វាពិតជាល្អណាស់" ។

ទីក្រុង Los Angeles គឺជាទីលំនៅមួយរបស់ប្រជាជនដើមកំណើតហ្វីលីពីនធំបំផុតនៅសហរដ្ឋអាមេរិក៕ 

-->
adverise with khmeread

អ្នកនឹងចូលចិត្ត