តុកកែងៀតក្លាយជាប្រភពចំណូលធំសម្រាប់អ្នកភូមិថៃនៅរដូវកូវីដ

សម្រាប់ប្រជាជននៅក្នុងភូមិមួយក្នុងខេត្តនគរភ្នំ រដូវប្រាំងគឺជាពេលវេលាដ៏ល្អបំផុតក្នុងការចាប់និងហាលតុកកែសម្រាប់នាំចេញ។

តុកកែងៀតត្រូវបានប្រើក្នុងឱសថបុរាណចិន ដែលនាំមកនូវប្រាក់ចំណូលយ៉ាងច្រើនសម្រាប់សហគមន៍។

គ្រួសារជាង ៣០០ នៅភូមិបានតាន រកប្រាក់បានពី ៥ ម៉ឺនទៅ ១០ ម៉ឺនបាតក្នុងមួយខែដោយសារតុកកែងៀតត្រូវបាននាំចេញទៅចិននិងតៃវ៉ាន់។

នៅរដូវប្រាំង អ្នកស្រុកចាប់សត្វតុកកែនៅក្នុងផ្ទះរបស់ពួកគេនិងនៅតាមភូមិនិងវាលស្រែជិតខាង។ ជាធម្មតាពួកគេប្រើខ្សែដើម្បីធ្វើអន្ទាក់។

គ្រួសារខ្លះលក់តុកកែទាំងរស់ឱ្យទៅឈ្មួញក្នុងស្រុកក្នុងតម្លៃ ៤០-៥០ បាតក្នុងមួយក្បាល។ អ្នកផ្សេងទៀតសម្លាប់និងសម្ងួត ដោយដោតនឹងឈើចង្កាក់ដើម្បីងាយស្រួលកាន់។ តុកកែងៀតរកចំណូលបានពី ៨០ ទៅ ១០០ បាតក្នុងមួយក្បាល។

លោក Noppamas Wongsanao អាយុ ៣៨ ឆ្នាំរស់នៅភូមិនេះបាននិយាយថា ប្រជាជននៅទីនោះបានរកចំណូលពីការលក់តុកកែងៀតអស់រយៈពេលជាង ២០ ឆ្នាំមកហើយ។

ដោយឡែកជំងឺរាតត្បាតកូវីដ១៩ មិនបានប៉ះពាល់ដល់ពួកគេទេ។ ពួកគេមានការងារធ្វើពេញមួយឆ្នាំដោយចាប់យកជន្លេននិងឈ្លើងក្នុងរដូវប្រាំង ហើយយកទៅសម្ងួតសម្រាប់លក់ផងដែរ៕


 

-->
adverise with khmeread