អគ្គិភ័យឆេះអគារខុនដូផាកវ៉េនៅសង្កាត់ទួលសងែ្កទី១ ខណ្ឌឫស្សីកែវទាំងកណ្តាលអធ្រាត្រ

ភ្នំពេញ ៖ មានករណីគ្រោះអគ្គីភ័យឆេះអគារខុនដូផាកវ៉េ កម្ពស់៣៧ជាន់មិនទាន់សាងសង់រួច កើតឡើងស្ថិតនៅផ្លូវលេខ២៧៣ ខាងកើតអង់តែនទូរទស្សន៍ប្រហែល១០០ម៉ែត្រ ក្រុមទី០១ ភូមិទួលសំពៅ សង្កាត់ទួលសងែ្កទី១ ខណ្ឌឫស្សីកែវ ​នាវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រ ថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១។

សមត្ថកិច្ចនិយាយថា ម្ចាស់ឈ្មោះ សួរ សារិទិ្ធ ភេទប្រុស អាយុ ៦២ឆ្នាំ មុខរបរ​ម្ចាស់ខុនដូ។ ប្រភេទសំណង់​ខុនដូដែលឆេះកុងប្លាកេ៤ជាន់ គឺនៅជាន់ទី ៧-៨-៩ និងជាន់ទី១០យ៉ាងសន្ធោសន្ធៅបង្កភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏បានទំនាក់ទំនងទៅកម្លាំងសមត្ថកិច្ចមូលដ្ឋាន ដើម្បីរាយការណ៍ទៅខាងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះរាជធានីភ្នំពេញដើម្បីជួយអន្តរាគមន៍ភ្លាមៗ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះរាជធានីភ្នំពេញ បានឱ្យដឹងថា​ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម​ លោក​ក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យជាច្រើនគ្រឿងចេញមកអន្តរាគមន៍ ដើម្បីជៀសវាងបង្កការរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ឬបង្កគ្រោះថ្នាក់ដល់មនុស្ស។

បើតាមរបាយការណ៍សមត្ថកិច្ចបញ្ជាក់ថា ភ្លើងបានឆេះកុងប្លាកេអស់សើ្មនឹងប្រមាណ២០ ភាគរយ។ តែពុំមានអ្នកស្លាប់ឬរបួសឡើយ ហើយមូលហេតុ​ឆ្លងចរន្តអគិ្គសនី។

ភ្លាមៗនោះមានរថយន្តការិយាល័យអគ្គិភ័យ​រាជធានីភ្នំពេញចំនួន​១០ ប្រើប្រាស់ទឹកអស់ចំនួន​០១ឡាន ស្មើនឹង​០៤ម៉ែត្រគូប និង មានរថយន្តជំនួយអន្តរាគមន៍ពន្លត់របស់ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១ឡាន មិនបានប្រើប្រាស់ ហើយពន្លត់ចប់​នៅម៉ោង១រំលងអធ្រាត្រ នាថៃ្ងខែឆាំ្នដដែល៕


 

-->
adverise with khmeread