សមត្ថកិច្ចចម្រុះឃាត់ជនសង្ស័យ៣នាក់ពាក់ព័ន្ធគ្រឿងញៀននៅស្រុកគីរីសាគរ

កោះកុង ៖ កម្លាំងប៉ូលិសស្រុកគីរីសាគរ​ ចូលរួម​ជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកគីរីសាគរ បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅចំណុច កុងត្រូលត្រួតពិនិត្យផ្លូវចូលក្រុមហ៊ុនយូញៀន ស្ថិតនៅស្រុកគិរីសាគរ ខេត្តកោះកុង ហើយបានឃាត់ខ្លួនជនសង្ស័យ៣នាក់ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នាវេលាម៉ោង៩ និង៤៥នាទីយប់។

សមត្ថកិច្ចនិយាយថា ជមសង្ស័យ៣នាក់រួមមាន ១-ឈ្មោះ យន់ វិរៈ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង មានលំនៅភូមិភ្ញីមាស ឃុំភ្ញីមាស ស្រុកគិរីសាគរ, ២-ឈ្មោះ យ៉ូប ប្រូហ៊ីម ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ លំនៅមិនពិតប្រាកដ និង៣-ឈ្មោះ ងូវ សង្ហា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ទីលំនៅ ភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។ ដកហូតបានម្សៅក្រាមពណ៌សថ្លា សង្ស័យថាជាសារធាតុញៀន ចំនួន២កំណាត់ទុយោតូច។

បច្ចុប្បន្ន ករណីនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការតាមនីតិវិធីច្បាប់៕


 

-->
adverise with khmeread