ប្រើហិង្សាយកកាំបិតកាប់ឱ្យរបួសត្រូវប៉ូលិសវ៉ៃខ្នោះ

កោះកុង ៖​ មានករណីប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយប្រើកាំបិតកាប់គូទំនាស់ឱ្យរបួស នៅចំណុចថ្មពាង ស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៧ និង៣០នាទីយប់ហើយជនដៃដល់ត្រូវប៉ូលិសឃាត់ខ្លួន។

សមត្ថកិច្ចនិយាយថា អំពើហិង្សាខាងលើនេះបង្កឡើងដោយជនសង្ស័យឈ្មោះ គួ បូរី ភេទ ប្រុស អាយុ៣១ឆ្នាំ មានស្រុកកំណើត ភូមិថ្មដា ឃុំថ្មដា ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានយកកាំបិតកាប់ទៅលើឈ្មោះអោម អឿន ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅចំណុចកើតហេតុខាងលើ បណ្តាលឱ្យរងរបួសក្បាល និង ខ្នង ដោយមូលហេតុទំនាស់ពាក្យសំដីគ្នា។

ករណីនេះជនសង្ស័យខាងលើ ត្រូវបានប៉ូលិសបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសស្រុកកោះកុង។ ចំណែកជនរងគ្រោះកម្លាំងប៉ូលិសបានបញ្ជូនទៅមណ្ឌលសុខភាពឃុំជ្រោយប្រស់ ព្យាបាល៕

-->
adverise with khmeread