ផ្ទះធុងហ្គាសនៅផ្ទះគ្រូពេទ្យស្លាប់ម្នាក់និងរបួសម្នាក់នៅស្រុកសំពៅលូន

បាត់ដំបង ៖ មានករណីផ្ទុះធុងហ្គាសនៅផ្ទះគ្រូពេទ្យមួយបណ្តាលឱ្យបុរសម្នាក់ស្លាប់និងរបួសស្ត្រីម្នាក់ បានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១២ ខែមិនា ឆ្នាំ ២០២១ នៅចំណុចផ្ទះលោកគ្រូពេទ្យឈ្មោះ ឃឹម សាម៉ុន ស្ថិតក្នុងក្រុមទី៩ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
សមត្ថកិច្ចនិយាយថា ១-ឈ្មោះ ឈឹម សើ ភេទស្រី អាយុ ៥៤ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ ត្រូវជាប្រពន្ធរបស់ម្ចាស់ផ្ទះ (រងរបួសត្រូវចិញ្ចើម) និង២-ឈ្មោះ ម៉េង ហឹង ភេទប្រុស អាយុ២៣ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុ, ប្រពន្ធរបស់សពឈ្មោះ រ៉ាត់ សុភ័ក្រ អាយុ ២៤ឆ្នាំ អ្នកទាំងពីរជាអ្នកស៊ីឈ្នួលនឹងស្នាក់នៅជាមួយម្ចាស់ផ្ទះដែលមានទីលំនៅ ក្នុងភូមិ-ឃុំកើតហេតុខាងលើ។

និងខូចខាតផ្ទះបាយទំហំ ៧គុណនឹង១០ម៉ែត្រខូចខាតទាំងស្រុង រួមទាំងសម្ភារ:ប្រើប្រាស់នៅក្នុងផ្ទះបាយមួយចំនួនទៀត។ មូលហេតុទុស្សេឌុយចង្ក្រានអគ្គិសនីចំហុយសាច់ ជះចំហាយ ដល់ធុងហ្គាសនៅក្បែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សមត្ថកិច្ចបន្តថា ដំបូងប្រពន្ធជនរងគ្រោះបានប្រាប់ប្តី ដែលទើបតែមកពីចម្ការឱ្យចូលទៅមើលធុងហ្គាស ពីព្រោះធុងហ្គាសនោះមានឮសូរចេញខ្យល់។ ស្រាប់តែមួយសន្ទុះក្រោយមកធុងហ្គាសនោះក៏ផ្ទុះលាន់ស្នូរក្ឌាំងដូចគ្រាប់មីនប៉ើងដំបូលផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានចុះទៅអន្តរាគមន៍នៅទីតាំងកើតហេតុភ្លាមៗ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ចំពោះករណីខាងលើនេះមានភ្លើងឆាបឆេះបន្តិចបន្តួច សមត្ថកិច្ចបានយករថយន្តពន្លត់អគ្គិភ័យទៅ អន្តរាគមន៍ជួយពន្លត់ ក្រោយពេលទៅដល់ប្រជាពលរដ្ឋនិងម្ចាស់ផ្ទះ បានជួយពន្លត់ភ្លើងរលត់បាត់ទៅហើយ។ ចំណែកសពត្រូវបានក្រុមគ្រួសារនិងម្ចាស់ផ្ទះធ្វើបុណ្យតាមប្រពៃណី៕

-->
adverise with khmeread