សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តសន្យាផ្តល់វ៉ាក់សាំង ១ ពាន់លានដូសដល់អាស៊ីអាគ្នេយ៍

ក្រុមមេដឹកនាំអាមេរិក អូស្ត្រាលី ឥណ្ឌា និងជប៉ុនបានព្រមព្រៀងផ្តល់វ៉ាក់សាំងការពារមេរោគកូរ៉ូណាមួយពាន់លានដូសដល់ប្រទេសអាស៊ីភាគច្រើននៅចុងឆ្នាំ ២០២២ ។ នេះយោងតាម BBC ផ្សាយថ្ងៃសៅរ៍នេះ។

ការប្តេជ្ញាចិត្តរួមគ្នានេះត្រូវបានធ្វើឡើង បន្ទាប់ពីការប្រជុំថ្នាក់ដឹកនាំលើកដំបូងនៃអ្វីដែលគេហៅថា Quad ដែលជាក្រុមប្រទេសសម្ព័ន្ធមួយបង្កើតឡើងក្នុងឆ្នាំ ២០០៧ ។

វ៉ាក់សាំង ដែលគេរំពឹងថាជាផលិតផល Johnson & Johnson នឹងត្រូវបានផលិតនៅក្នុងប្រទេសឥណ្ឌា។

សហរដ្ឋអាមេរិកបាននិយាយថា "ការប្តេជ្ញាចិត្តរួមគ្នាដ៏ធំ" ដំបូងនឹងផ្តោតលើការផ្តល់វ៉ាក់សាំងដល់អាស៊ីអាគ្នេយ៍។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បាននិយាយភ្លាមៗថា " ជាមួយផលិតកម្មរបស់ឥណ្ឌា បច្ចេកវិជ្ជារបស់អាមេរិក ហិរញ្ញប្បទានរបស់ជប៉ុននិងអាមេរិកនិងភស្តុភាររបស់អូស្ត្រាលី យើងប្តេជ្ញាថានឹងចែកចាយវ៉ាក់សាំងដល់ទៅមួយពាន់លានដូស" ។

លោកនិយាយថាវ៉ាក់សាំងទាំងនេះនឹងផ្តល់ឱ្យសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏ដូចជា អាស៊ីប៉ាស៊ីហ្វិកនិងប្រទេសអាស៊ីដទៃទៀត។

អាស៊ានជាស្ថាប័នអន្តរជាតិមានសមាជិក ១០ ប្រទេសដែលតំណាងឱ្យប្រជាជនជាង ៥០០ លាននាក់។ ប្រទេសថៃ ឥណ្ឌូនេស៊ី និងហ្វីលីពីនសុទ្ធតែជាសមាជិកទាំងអស់៕

-->
adverise with khmeread

អ្នកនឹងចូលចិត្ត