សមត្ថកិច្ចចម្រុះឃាត់ជនសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿងញៀននៅស្រុកបាធាយ

កំពង់ចាម​ ៖ កម្លាំង​ប៉ូលិសជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ រួមជាមួយប៉ូលិសជំនាញស្រុកបាធាយ និង​កម្លាំងប៉ូលិសប៉ុស្តិ៍សំបូរ​ ដឹកនាំដោយលោកវរសេនីយ៍ទោ​ ស្រី​ សុគន្ធ​ នាយការិ​យាល័យ​​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ បើកកិច្ចប្រតិបត្តិការ​ បង្ក្រាប​ករណី​ជួញ​ដូរ​ និង​ប្រើ​ប្រាស់​ដោយ​ខុស​ច្បាប់​នូវសារធាតុញៀន​ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ នៅថ្ងៃទី១២​ ខែមីនា​ ឆ្នាំ២០២១​។

ប៉ូលិសនិយាយថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ ឈាន ធារិទ្ធ ហៅ (អាបីសាច)​ ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិបាក់ភ្នំ ឃុំអំពិលទឹក​ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និង២-ឈ្មោះ សេង​ សុភស្ស​ ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិបាក់ភ្នំ ឃុំអំពិលទឹក​ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ដកហូតវត្ថុតាងរួមមាន ទូរសព្ទដៃចំនួន ០១គ្រឿង​, ថ្នាំញៀនចំនួន​០៤កញ្ចប់,​ ដាវចំនួន០១ដើម​ និងឧបករណ៍​សេពមួយចំនួនធំ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់បានឃាត់ខ្លួននៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕


 

-->
adverise with khmeread