ចិន៤នាក់និងខ្មែរ២នាក់ជិះអូប័រពីខេត្តព្រះសីហនុទៅខេត្តកោះកុងត្រូវបានឃាត់ខ្លួនធ្វើចត្តាឡីស័ក

កោះកុង ៖​ កម្លាំងប៉ូលិសព្រំដែនទឹកប្រចាំប៉ុស្តិ៍កោះម្នាស់ បានប្រដេញទូកអូប័រមកដល់ចំណុច ផែពយជប៉ុន ស្រុកគីរីសាគរ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុក បានឃាត់និងហៅមកធ្វើការសាកសួរមនុស្ស៦នាក់ (ចិន៤នាក់) ដែលបើកគេចពីខេត្តព្រះសីហនុ នាថ្ងៃព្រហស្បតិ៍ទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៥ និង៤០នាទីល្ងាចដើម្បីធ្វើចត្តាឡីស័ក។

សមត្ថកិច្ចនិយាយថា មនុស្សទាំង៦នាក់រួមមាន ១-ឈ្មោះ DING RUI ជនជាតិចិន អាយុ២២ឆ្នាំ, ២-ឈ្មោះ FANG LIUHONG ជនជាតិចិន អាយុ២៨ឆ្នាំ, ៣-ឈ្មោះ XU QUNBAO ជនជាតិចិន អាយុ៣៤ឆ្នាំ, ៤-ឈ្មោះ LIG DAN ជនជាតិចិន អាយុ២៩ឆ្នាំ, ៥-ឈ្មោះ ឌុល ការីម ជនជាតិខ្មែរ ៣២ឆ្នាំ និង៦-ឈ្មោះ លី វណ្ណា ជនជាតិខ្មែរ អាយុ៤០ឆ្នាំ។ សម្ភារៈដកហូត ទូរស័ព្ទអាយហ្វូនស៊ិច (iphone 6 ) ចំនួន២៧០គ្រឿង, ខ្សែសាកថ្មចំនួន១៧៥ខ្សែនិងព្រីភ្លើងចំនួន៤ដុំ។

សមត្ថកិច្ចបន្តថា ដំបូងមានអូប័រ១គ្រឿង ពណ៌ក្រហមម៉ាស៊ីនកម្លាំង១៥០សេស.០២គ្រឿង នៅលើអូប័រ ដឹកជនជាតិចិន០៤នាក់ (ស្រីម្នាក់) និង អ្នកបើកបរ២នាក់ជាជនជាតិខ្មែរមកពីខេត្តព្រះសីហនុធ្វើដំណើរឆ្ពោះទៅខេត្តកោះកុងតាមផ្លូវសមុទ្រ ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនទាំង៦នាក់ខាងលើយកមកធ្វើចត្តាឡីស័ក នៅមណ្ឌល​សុខភាពភ្ញីមាស។ ឯវត្ថុតាងត្រូវផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចធ្វើការដកហូតយកទៅស្នងការដ្ឋានប៉ូលិសខេត្តកោះកុង។ ចំណែកអូប័រ០១គ្រឿងដែលជាមធ្យោបាយរក្សាទុក​នៅអធិការដ្ឋានប៉ូលិសស្រុក៕

-->
adverise with khmeread