adverise with khmeread Terrerist

ប្រហារជីវិត​អតីត​អ្នកកាសែត​ដែលជា​សមាជិក​ក្រុម​ភេរ​វករ

​    ​អតីត​អ្នកកាសែត​ម្នាក់​ត្រូវបាន​គេ​ចងភ្ជាប់​នឹង​បង្គោល​ឈើ ហើយ​បាញ់សម្លាប់ បន្ទាប់ពី​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​កាលពី​ខែ​មុន​។​

​    ​អតីត​អ្នកកាសែត​ដែល​ក្លាយជា​ភេរ​វករ ត្រូវបាន​ផ្តន្ទាទោស​ពីបទ​សម្លាប់​អ្នកកាសែត​ប្រាំ​រូប​ជួសមុខ​ឲ្យ​ក្រុម​ភេរ​វករ al-shabaab ត្រូវបាន​ចង​ជាប់​នឹង​បង្គោល​ឈើ​មួយ ហើយ​ប្រហារជីវិត​ដោយ​ក្រុម​ពិឃាត​សូ​ម៉ាលី​។ 

​    ​Hassan Hanafi ជា​អតីត​អ្នកកាសែត​និង​ជា​អ្នកដឹកនាំ​កម្មវិធី​វិទ្យុ ត្រូវបាន​ចង​នឹង​បង្គោល​ឈើ​នៅ​សាលា​នគរបាល​ក្នុង​រដ្ឋធានី Mogadishu មុនពេល​ត្រូវបាន​បាញ់ប្រហារ​។ ចៅក្រម​យោធា​បាន​កាត់ទោស​ប្រហារជីវិត Hassan កាលពី​ខែមីនា បន្ទាប់ពី​ត្រូវបាន​ចាប់ខ្លួន និង​ធ្វើ​បត្យាប័ន​ពី​ប្រទេស​កេ​ន​យ៉ា​កាលពី​ឆ្នាំ​២០១៥​។ 

​    ​Hanafi បាន​ចូលរួម​ជាមួយ​ក្រុម al-Shabaab និង​ក្រុម Qaeda`s Somalian កាលពី​ឆ្នាំ​២០០៨​នៅពេល​ខ្លួន​ធ្វើការ​ងារ​ជា​អ្នកកាសែត​សម្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងប្រទេស​សូ​ម៉ាលី​។ Hanafi បាន​ជួយ​ក្រុម​សកម្មប្រយុទ្ធ​ដោយ​កំណត់​អ្នកកាសែត​ជា​គោលដៅ​រវាង​ឆ្នាំ​២០០៧​និង​២០១១៕​

adverise with khmeread
ប្រភព៖ The Sun

មតិយោបល់