បញ្ជូនជនសង្ស័យ២នាក់ដាក់ពន្ធនាគារខេត្តពាក់ព័ន្ធគ្រឿងញៀន

ប៉ៃលិន ៖ កម្លាំងប៉ូលិសផ្នែកប្រឆាំងគ្រឿងញៀនក្រុង​ប៉ៃលិន បានបញ្ជូនជន​សង្ស័យ២នាក់ ទៅកាន់ពន្ធ​នាគារខេត្តប៉ៃលិន នាថ្ងៃសុក្រទី១២ ខែមីនា ឆ្នាំ២០២១ ពាក់ព័ន្ធករណីជួញដូរ​ រក្សាទុក​ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀន ប្រព្រឹត្តទៅនៅក្នុងភូមិសួនអំពៅកើត សង្កាត់ប៉ៃលិនក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ប៉ូលិសនិយាយថា ជនសង្ស័យទី១-ឈ្មោះ​ បុត្រ​ បូរ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្នភូមិសួនអំពៅកើត សង្កាត់​ប៉ៃលិន ក្រុង-ខេត្តប៉ៃលិន ជននេះត្រូវបានដាក់ឱ្យ​ស្ថិតនៅក្រោមការពិនិត្យពីបទ​ជួញដូរ​ រក្សាទុក​ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀន​ និងបានបញ្ជូនទៅកាន់ពន្ធនាគារខេត្តប៉ៃលិន ​ដើម្បីឃុំខ្លួនជាបណ្ដោះអាសន្ន។

ចំណែកជនសង្ស័យទី២-ឈ្មោះ សុខុម​ រស្មី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្នភូមិកូនភ្នំ​ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន​ ជននេះត្រូវបានដាក់ឱ្យ​ស្ថិតនៅក្រោមការពិនិត្យពីបទ ជួញដូរ​ រក្សាទុក​ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀន​ និងបានបញ្ជូនទៅកាន់ពន្ធ​នាគារខេត្តប៉ៃលិន ​ដើម្បីឃុំខ្លួនជាបណ្ដោះអាសន្ន៕

-->
adverise with khmeread