ឃាត់ចោរឆក់ក្មេងៗ៣នាក់,រត់រួចម្នាក់បន្ទាប់ពីឆក់យកកាបូបពីស្ត្រីម្នាក់បានសម្រេច

ព្រៃវែង ៖ ជនសង្ស័យ៣នាក់ចំណោម៤នាក់ដែលបាន​ប្រព្រឹត្ត​បទល្មើស​ឆក់​កាបូប​អ្នកដំណើរ​តាម​ផ្លូវ​សាធារណ:​ ត្រូវ​បាន​ប៉ូលិស​ព្រហ្មទណ្ឌ​ខេត្ត​​ឃាត់ខ្លួននា​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០២១​ ​នៅ​ចំណុច​ផ្លូវកែង​កា​រ៉ា​ស់​សាំង​ របស់​ឈ្មោះ​ សំ​ សក​ ស្ថិត​ក្នុងភូមិ​ពាម​កោះ​ ឃុំ​ពាម​រក៍​ ស្រុក​ពាម​រក៍​ ខេត្តព្រៃវែង។

ប៉ូលិសនិយាយថា ដំបូងមានជនល្មើស​៤​នាក់​ ជិះ​ម៉ូតូ​០២​គ្រឿង​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​​ស្ពាយ​របស់​ឈ្មោះ​ ហែម​ សុភាព​ ភេទ​ស្រី​ អាយុ​៤៩​ឆ្នាំ​​ មុខរបរ​គ្រូពេទ្យ​ មាន​ទីលំនៅ​ភូមិ​ពាម​កោះ​ ឃុំ​-ស្រុក​ពាម​រក៍​ នៅ​ក្នុង​កាបូបស្ពាយ​នោះ​ មាន​លុយ​ខ្មែរ​ប្រហែល​១​លាន​រៀល​, លុយ​អាមេរិក​ប្រហែល​១២០​ដុល្លារ​,​ កាត​អេ​ធី​អឹ​ម​១​សន្លឹក​ និង​សោ​បន្ទប់​ចំនួន​២​ ត្រូវ​បាន​ចោ​ឆក់​យក​ទៅ​​បាត់​។​

បន្ទាប់មកប៉ូលិសបានស្ទាក់ចាប់​​បាន​ជនសង្ស័យ​០៣​នាក់​ ចំណុច​មុខ​ក្លោ​ង​ទ្វារ​វត្ត​ឧ​ត្តម​សមាគម​ន៍​ស្ថិត​ក្នុងភូមិ​ឧត្តម​ ឃុំ​ព្រែក​ខ្សាយ ​”​ក​”​ ស្រុក​ពាម​រក៍​។​ ​ជនសង្ស័យ៣នាក់រួម​មាន​ ១-​ឈ្មោះ ​រី​ សា​រិ​ទ្ធិ​ ភេទ​ប្រុស​ អាយុ​ ២០​ឆ្នាំ​ នៅ​ភូមិ​ព្រៃ​ផ្ងា​ឃុំ​រោង​ដំរី​ ស្រុក​បាភ្នំ​,​ ២-​ឈ្មោះ​សួន​ ស​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ រស់នៅ​ភូមិ​ផ្លូវ​រលួស​ ឃុំ​រោង​ដំរី​ ស្រុក​បាភ្នំ​ និង៣-ឈ្មោះ​ ទូច​ ទូ​ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ រស់នៅ​ភូមិក​ន្ទ្រា​ន​ ឃុំ​រោង​ដំរី​ ស្រុក​បាភ្នំ​ ត្រូវបានសមត្ថកិច្ច​​ចាប់ខ្លួន​នៅ​ចំណុច​ភូមិក​ន្ទ្រា​ន​ ឃុំ​រោង​​ដំរី​ ស្រុក​បាភ្នំ​។ ​​ដកហូត​ម៉ូតូ​១​គ្រឿង​ ម៉ាក​ហុងដា​ សេ១២៥​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៩​ គ្មាន​ស្លាក​លេខ​។​  

បច្ចុប្បន្នជនសង្ស័យ​ទាំង​៣​នាក់​ ត្រូវ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ពាម​រក៍​ ដើម្បី​កសាង​សំណុំរឿង​អនុវត្ត​បន្ត​តាម​នីតិវិធី​៕

-->
adverise with khmeread