បុរសវ័យ៦៣ឆ្នាំចងកធ្វើអត្តឃាត ដោយសារខ្លួនមានជំងឺប្រចាំកាយ

កោះកុង ៖ មានករណីបុរសវ័យ៦៣ឆ្នាំម្នាក់បានចងកធ្វើអត្តឃាតបណ្ដាលឱ្យស្លាប់ នៅចំណុចរោងបិតស្រាក្រោយផ្ទះជនរងគ្រោះ នៅភូមិធ្នង់ ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង នាថ្ងៃទី១៣ មីនា ឆ្នាំ២០២១នេះ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ ព្រំ ណាន់ ភេទប្រុស អាយុ៦៣ឆ្នាំ មានទីលំនៅកន្លែកើតហេតុខាងលើ។ ក្រោយទទួលបានពត៌មានពីប្រជាពលរដ្ឋ វេលាម៉ោង០៧ព្រឹក កម្លាំងប៉ូលិសជំនាញអធិការដ្ឋាន សហការជាមួយគ្រូពេទ្យមណ្ឌលសុខភាពអណ្ដូងទឹក, ប៉ូលិសប៉ុស្តិ៍រដ្ឋបាល, អាជ្ញាធរភូមិ-ឃុំ បានចុះពិនិត្យសពជនរងគ្រោះ។  

ក្រោយពីពិនិត្យរួចគ្រូពេទ្យបានបញ្ជាក់ថា «ជនរងគ្រោះពិតជាចងកធ្វើអត្តឃាតពិតប្រាកដមែន» ​ហើយបានប្រគល់សាសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ បើតាមការបំភ្លឺពីក្រុមគ្រួសារបញ្ជាក់ថា «ជនរងគ្រោះមានជំងឺរ៉ាំរៃ ប្រចាំកាយ»៕


 

-->
adverise with khmeread