ស្ត្រីវ័យកណ្តាលម្នាក់ដាក់លក់ឡាន Mercedes ក្នុងតម្លៃ ១ ដុល្លារ មានបុរសចំណាស់ម្នាក់មកទិញ...ហើយសុំសួរមូលហេតុលក់ថោក!

សំណើច ៖ ស្ត្រីវ័យកណ្តាលម្នាក់ដាក់ផ្សាយពាណិជ្ជកម្មលើកាសែតលក់ឡាន Mercedes ក្នុងតម្លៃ ១ ដុល្លារ។ គ្មាននរណាជឿនោះទេ ប៉ុន្តែមានបុរសចំណាស់ម្នាក់ចូលមកសួរ និងចង់មើលឡាននោះ។ ស្ត្រីនោះពិតជាលក់រថយន្ត Mercedes ក្នុងតម្លៃ ១ ដុល្លារជូនគាត់មែន ហើយវាបើកទើបបានចម្ងាយ ១២.០០០ គីឡូម៉ែត្រប៉ុណ្ណោះ។ ស្ត្រីនោះបានប្រគល់ឯកសារនិងសោឡានឱ្យគាត់។ ហើយការទិញដូរក៏សម្រេចជាស្ថាពរ។

ខណៈបុរសចំណាស់ហៀបនឹងចាកចេញ គាត់ឆ្ងល់ក៏សុំសួរមួយម៉ាត់យ៉ាងដូច្នេះ "ខ្ញុំច្បាស់ជាស្លាប់ បើមិនដឹងមូលហេតុដែលអ្នកលក់ឡានឱ្យខ្ញុំថោកយ៉ាងនេះ?"។ ស្ត្រីនោះតបក្នុងទឹកមុខមាំ ៖ "ខ្ញុំគ្រាន់តែបំពេញបំណងប្រាថ្នាចុងក្រោយរបស់ខ្មោចប្តីខ្ញុំ ដែលប្រាប់ឱ្យលក់ឡានយកលុយឱ្យលេខាគាត់ទាំងអស់"៕ 

-->
adverise with khmeread