អ្នកវិទ្យាសាស្ត្រស្រាយអាថ៍កំបាំងចេញហើយ! ឧបករណ៍អាយុ ២០០០ ឆ្នាំរកឃើញកាលពីជាង១០០ឆ្នាំមុន គឺជាកុំព្យូទ័រក្រិកបុរាណសម្រាប់គណនាចក្រវាល

ឧបករណ៍អាយុកាល ២០០០ ឆ្នាំ ដែលជារឿយៗត្រូវគេហៅថា "កុំព្យូរទ័រ" ចាស់ជាងគេបំផុតនៅលើពិភពលោក ត្រូវបានបង្កើតឡើងវិញដោយអ្នកវិទ្យាសាស្ត្រ ដោយព្យាយាមស្វែងយល់ពីរបៀបដែលវាដំណើរការ។

កុំព្យូទ័រ Antikythera Mechanism បានធ្វើឱ្យអ្នកជំនាញទាល់គំនិតចាប់តាំងពីវាត្រូវបានគេរកឃើញនៅលើកប៉ាល់លិចនៅប្រទេសក្រិកក្នុងឆ្នាំ ១៩០១ ។

ឧបករណ៍ក្រិកបុរាណដែលផលិតដោយដៃនេះត្រូវបានគេគិតថាបានប្រើដើម្បីទស្សន៍ទាយសូរ្យគ្រាសនិងព្រឹត្តិការណ៍តារាសាស្ត្រដទៃទៀត។

ប៉ុន្តែមានតែមួយភាគបីនៃឧបករណ៍នេះនៅសេសសល់ ដែលបន្សល់ទុកឱ្យអ្នកស្រាវជ្រាវពិចារណាអំពីរបៀបដែលវាដំណើរការនិងរូបរាងរបស់វា។

ផ្នែកខាងក្រោយនៃឧបករណ៍នេះត្រូវបានដោះស្រាយដោយការសិក្សាមុនៗ ប៉ុន្តែលក្ខណៈនៃប្រព័ន្ធលេខដ៏ស្មុគស្មាញនៅខាងមុខនៅតែជាអាថ៌កំបាំងនៅឡើយ។

អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ College London (UCL) ជឿថា ទីបំផុតពួកគេបានស្រាយអាថ៍កំបាំងនេះបានហើយ ដោយប្រើគំរូកុំព្យួទ័រ 3D ។ ពួកគេបានបង្កើតផ្នែកខាងមុខទាំងមូលហើយឥឡូវនេះសង្ឃឹមថាអាចបង្កើតគំរូពេញលេញមួយនៃកុំព្យូទ័រ Antikythera ដោយប្រើវត្ថុធាតុដើមទំនើប។

កាលពីថ្ងៃសុក្រទី១៣មីនា ឯកសារមួយដែលបានចុះផ្សាយនៅក្នុងទស្សនាវដ្ដី Scient Report បានលាតត្រដាងអេក្រង់ថ្មីនៃប្រព័ន្ធលេខមួយ ដែលបង្ហាញពីព័ត៌មានលម្អិតបំផុតនិងផ្នែកស្មុគស្មាញរបស់ឧបករណ៍នេះ។

សាស្រ្តាចារ្យដឹកនាំការសិក្សាលោក Tony Freeth បាននិយាយថា "ព្រះអាទិត្យ ព្រះចន្ទ និងភពនានាត្រូវបានបង្ហាញនៅក្នុងសមិទ្ធិផលដ៏អស្ចារ្យនៃក្រិកបុរាណ" ។

លោកបានបន្ថែមថា "វាជាកុំព្យូទ័រម៉ូដែលដំបូងបំផុតរបស់យើង ដែលត្រូវគ្នានឹងភស្តុតាងរូបវន្តទាំងអស់ និងត្រូវគ្នាជាមួយនឹងការពិពណ៌នានៅក្នុងសិលាចារឹកវិទ្យាសាស្ត្រដែលឆ្លាក់លើឧបករណ៍នេះផ្ទាល់"៕

-->
adverise with khmeread