កូនប្រុសច្បងអាយុ១៦ឆ្នាំរបស់លោកឡៅ វណ្ណា ដែលជាបុរសខ្មែរទីមួយស្លាប់ដោយសារកូវីដ ដង្ហោយសុំជំនួយពីសប្បុរសជនដើម្បីទ្រទ្រង់គ្រួសារដ៏រងាឱកោរបស់គាត់

ក្រោយបុរសខ្មែរទីមួយស្លាប់ដោយសារកូវីដ១៩ គាត់មិនត្រឹមតែបន្សល់នូវក្មេងកំព្រានិងស្ត្រីមេម៉ាយប៉ុណ្ណោះទេ តែថែមទាំងបន្សល់នូវទុក្ខធំមួយទៀត គឺកង្វះទ្រនំហិរញ្ញវត្ថុ។

លោក ឡៅ វណ្ណា ដែលទទួលមរភាពដោយកូវីដ១៩នៅអាយុ ៥១ ឆ្នាំ មានបុត្រតូចៗចំនួន ៤ នាក់ គឺអាយុចាប់ពី ១៦ ឆ្នាំចុះដល់ ៥ ឆ្នាំ និងស្ត្រីជាម្តាយទើបវះកាត់និងមានជំងឺប្រចាំកាយ។ តាមការសរសេររបស់កូនប្រុសច្បងរបស់គាត់ ឈ្មោះ ឡៅ លីម៉េង អាយុ ១៦ ឆ្នាំ ឪពុករបស់គាត់គឺជាអ្នករកចំណូលតែម្នាក់គត់ក្នុងគ្រួសារ ហើយការបាត់បង់ឪពុករបស់គាត់ភ្លាមៗដោយសារជំងឺកាចសាហាវនេះ បានធ្វើឱ្យគ្រួសារទាំងមូលមានទុក្ខយ៉ាងខ្លាំង គ្រួសារទាំងមូលស្ថិតក្នុងស្ថានភាពខុសប្រក្រតីធ្ងន់ធ្ងរភ្លាមៗ។ 

លីម៉េងបានសរសេរបង្ហោះលើហ្វេសប៊ុកកាលពីថ្ងៃសៅរ៍ទី១៣មីនា ដើម្បីដង្ហោយសុំជំនួយ ដូចខាងក្រោម ៖

រឿងរ៉ាវនៅពីក្រោយ
#បុរសខ្មែរទី១ដែលស្លាប់ដោយសារជំងឺកូវិដ
ជំរាបសួរលោកឯកឧត្តម លោកឧកញ៉ា លោកជំទាវនិង អុំពូមីងបងប្អូនទាំងអស់គ្នា ខ្ញុំឈ្មោះឡៅ លីម៉េង ខ្ញុំមានអាយុ ១៦ ឆ្នាំ នៅថ្ងៃទី ២៧ ខែកុម្ភះឆ្នាំ ២០២១ ឪពុកជាទីស្រឡាញ់របស់ខ្ញុំត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្ត-វិជ្ជមានCovid មិនបានប៉ុន្មានថ្ងៃផងជំងឺយ៉ាងសាហាវបានឆក់ជីវិតលោកប៉ារបស់ខ្ញុំយ៉ាងលឿនរហូតពួកយេីងមិនអាចទទួលយកបាន ។ ជាអកុសលលោកប៉ាបានលាចាកលោកនៅថ្ងៃទី ១១ ខែមីនាឆ្នាំ ២០២១ វេលាម៉ោង10នឹង40នាទីក្នុងអាយុ50ឆ្នាំពីការឆ្លងមេរោគ Covid ដ៏សាហាវនេះ គាត់គឺជាជនជាតិខ្មែរដំបូងដែលបានស្លាប់ដោយសារជំងឺCovidនៅកម្ពុជា  លោកប៉ាមានឈ្មោះថាឡៅ វណ្ណា ។
ជាមួយនឹងការស្លាប់របស់លោកប៉ាបានបន្សល់ទុកនៅ
1- ម្តាយខ្ញុំម្នាក់ដែលមិនទាន់ធូរស្រាលពីជំងឺនៅឡេីយ«វះកាត់»
2- ឡៅលីជីន (ប្អូនប្រុសអាយុ ១២ ឆ្នាំ)
3. ឡៅសុម៉ាលីន (ប្អូនស្រីខ្ញុំអាយុ ៨ ឆ្នាំ)
4. ឡៅលីហេង (ប្អូនប្រុសពៅរបស់ខ្ញុំអាយុ ៥ ឆ្នាំ) និង
5. ខ្លួនខ្ញុំផ្ទាល់ឈ្មោះឡៅលីម៉េង (ប្រុសអាយុ ១៦ ឆ្នាំ) ។
ឪពុកខ្ញុំលោកជាអ្នករកប្រាក់ចំនូលផ្គត់ផ្គង់គ្រួសារតែម្នាក់គត់ ហើយប្រាក់ចំណូលរបស់គាត់គឺជាអ្វីគ្រប់យ៉ាងដែលផ្គត់ផ្គង់ដល់គ្រួសារនេះប្រចាំថ្ងៃ។ មរណភាពភ្លាមៗរបស់ឪពុកខ្ញុំពី ជំងឺCovid បានធ្វើឱ្យក្រុមគ្រួសាររបស់ខ្ញុំមានទុក្ខយ៉ាងខ្លាំង គ្រួសារទាំងមូលស្ថិតក្នុងស្ថានភាពខុសប្រក្រតីធ្ងន់ធ្ងរភ្លាមៗ ហើយយើងត្រូវការជំនួយជាចាំបាច់ជាពិសេសគឺពិធីបុណ្យសពនិងជំនួយហិរញ្ញវត្ថុសម្រាប់ការរស់រានមានជីវិតប្រចាំថ្ងៃសម្រាប់គ្រួសាររបស់យើងដែលមានសមាជិករហូតដល់ទៅ5នាក់។ ម្តាយរបស់ខ្ញំគាត់ទេីបមានជំងឺនឹងបានវះកាត់កាលពីខែមុនប៉ុននោះ ហេីយគាត់ស្ថិតក្នុងស្ថានភាពមិនទាន់ធូរស្បើយនៅឡើយទេ។ បងប្អូនខ្ញុំនិងខ្ញុំទាំងបួននាក់នៅកំពុងសិក្សានៅឡេីយទេ បើគ្មានជំនួយទេខ្ញុំដែលជាកូនច្បងអាចនឹងត្រូវបង្ខំចិត្តឈប់រៀនដើម្បីរកប្រាក់សម្រាប់ផ្គត់ផ្គង់ចិញ្ចឹមគ្រួសារមួយនេះ។
ខ្ញុំសង្ឃឹមថានឹងអាចរៃអង្គាសថវិកាខ្លះដើម្បីដោះស្រាយតម្រូវការហិរញ្ញវត្ថុក្នុងរយៈពេលខ្លីចំពោះមុខរបស់យើងនៅពេលនេះ ជាពិសេសគឺសំរាប់ពិធីបុណ្យសពលោកប៉ាជាទីស្រលាញ់របស់ពួកយេីងនិងតម្រូវការការរស់នៅប្រចាំថ្ងៃក្នុងគ្រួសារនេះផងដែរ។
បន្ថែមលើក្តីកង្វល់រយៈពេលខ្លីទាំងអស់របស់យើង យើងសង្ឃឹមថាយេីងនឹងអាចមានឱកាសបន្តក្តីសង្ឃឹមនិងក្តីសុបិននានាពេលអនាគតរបស់យើងតាមដែលប៉ាធ្លាប់បានគិតនិងសង្ឃឹមសំរាប់ពួកយេីងរហូតមក ក្រុមគ្រួសាររបស់ខ្ញុំពិតជាអរគុណខ្លាំងណាស់ប្រសិនបើបងប្អូនពូមីងអាចជួយយើងបន្ធូរបន្ថយនូវសោកនាដកម្មដែលមិនអាចនឹកស្មានដល់នេះសំរាប់គ្រួសារយេីង។
ប្រសិនបើបងប្អនអុំពូមីងលោកតាលោកយាយ លោកឯកឧត្តម លោកជំទាវ លោកឧកញ៉ាអាចចូលរួមវិភាគទានខ្លះដល់ក្រុមគ្រួសាររបស់យើងដើម្បីដោះស្រាយបញ្ហាក្នុងគ្រាដ៏លំបាកនេះសូមផ្ញើអំណោយសប្បុរសមិនថាជាស្បៀងរឺថវិការទៅកាន់គណនីធនាគារផ្ទាល់របស់ខ្ញុំបាទដូចខាងក្រោម
ឈ្មោះគណនី៖ Lao Limeng
លេខគណនី (ABA)៖ 500 093 885
 អុំពូមីងតាយាយអាចទំនាក់ទំនងផ្ទាល់មកកាន់ខ្ញំលីម៉េងបានតាមរយះ 0965127419 
ខ្ញុំសូមអរគុណនឹងអរព្រះគុណចំពោះទឹកចិត្តដ៏ល្អនិងកាយវិការសប្បុរសធម៌របស់បងប្អូនអុំពូមីងទាំងអស់គ្នាចំពោះគ្រួសារខ្ញុំ ជាចុងក្រោយខ្ញំនឹងគ្រួសារសូមប្រសិទ្ធពរជ័យជូនបងប្អូនអុំពូមីងអោយចាកផុតពីជំងឺដ៏សាហាវនេះ កុំអោយជួបគ្រោះអកុសលដូចលោកប៉ាខ្ញូំនិងក្រុមគ្រួសារខ្ញុំអោយសោះ
សូមអុំពូមីងអនុវត្តតាមអនុសាសន័សម្តេចតេជោ 3កុំ 3ការពារ ២ចូលរួម អោយបានផ្ជាប់ផ្ជួនដេីម្បីការពារខ្លនអ្នកនិងគ្រួសារ 
ដោយក្តីគោរពពីខ្ញុំកូនប្រុសច្បងលោកប៉ាឡៅវណ្ណា-ឡៅ លីម៉េង៕

-->
adverise with khmeread