ស្ត្រីម្នាក់លង់ទឹកស្ទឹងស្លាប់នៅស្រុកថ្មបាំង

កោះកុង ៖ មានករណីស្ត្រីម្នាក់បានស្លាប់ក្នុងទឹក បង្កការភ្ញាក់ផ្អើលនៅចំណុចក្នុងទឹកស្ទឹងក្នុងភូមិគគីរជ្រុំ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង នៅថ្ងៃទី១៣ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១ និង១២នាទីរសៀល។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះចាន់ ពៅ ភេទស្រី អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅកំណើត ភូមិស្នោ ឃុំស្នេហ៍ឧត្តម ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ បច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្នភូមិគគីជ្រុំ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។ 
 
តាមការចូលរួមពិនិត្យរបស់របស់គ្រូពេទ្យ,សមត្ថកិច្ចផ្នែកជំនាញនិងអាជ្ញាធរភូមិឃុំ បានពិនិត្យលើសាកសពបានបញ្ជាក់ថា  សពមានស្លាកស្នាមរបួស២កន្លែង ត្រង់ថ្ងាស១កន្លែងនិងក្រោមផ្សឹត១កន្លែង, សាកសពមានសភាពហើមរលួយក្លិនស្អុយ ហើយផ្នែកក្បាលមានរបួសធ្ងន់អាចបណ្ដាលឱ្យធ្លាក់ទឹកស្លាប់។ 

ចំពោះករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត។ ចំពោះសាកសពសមត្ថកិច្ចបានប្រគល់ឱ្យអាជ្ញាធរចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕


 

-->
adverise with khmeread