adverise with khmeread C1 930049 160412045412 620x413

ថៃ​ចាប់​ជនសង្ស័យ​ជាង ២០.០០០ នាក់​ដើម្បី​ការពារ​សុវត្ថិភាព​ថ្ងៃ​ចូលឆ្នាំ​

​    ​ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​បាន​ចាប់ខ្លួន​មនុស្ស​ជាង ២០.០០០ នាក់​សង្ស័យ​ពាក់ព័ន្ធ​នឹង​បទល្មើស​ជាច្រើន​នៅ​ទូទាំងប្រទេស ខណៈដែល​ក្រុម​អាជ្ញាធរ​ពង្រឹង​វិធានការ​បន្ថែម​ដើម្បី​ធានាថា សាធារណជន​មាន​សុវត្ថិភាព​អំឡុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​។​

​    ​ស្នងការរង​នគរបាល​លោក​ឧ​ត្ត​ម​សេនីយ៍​វី​ណៃ ថង​សង​បាន​និយាយថា ជនសង្ស័យ​ចំនួន ២០.១៧២ នាក់​ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​ប្រតិបត្តិការ​ជា​បន្តបន្ទាប់​របស់​ប៉ូលិស ដែល​ចាប់ផ្តើម​នៅ​ចន្លោះ​ថ្ងៃទី ១ ដល់ ១០ ខែមេសា នៅមុន​បុណ្យចូលឆ្នាំថ្មី តាម​ការណែនាំ​ពី​សំណាក់​មេ​ប៉ូលិស លោក ចាក់​ធីប ឆៃ​ចិន្តា​។ 

​    ​លោក​ថង​សង​បាន​និយាយថា ជនសង្ស័យ​ដែល​បាន​ចាប់ខ្លួន​ទាំងនេះ​ត្រូវបាន​ប៉ូលិស​ស្វែងរក​ចាប់ខ្លួន​តាម​ដីកាចាប់ខ្លួន​ជនសង្ស័យ​ចំនួន ៤២.៩១៥ នាក់ ដោយ​បន្ថែមថា ករណី​ភាគច្រើន​ជាប់​ទាក់ទិន​នឹង​ចោរកម្ម ឆក់​ប្លន់​និង​លួច​៕  

ប្រភព៖ បាងកកប៉ុស្តិ៍

adverise with khmeread

មតិយោបល់