រថយន្តធំបិទយីហោក្រុមហ៊ុនដឹកជញ្ជូន ​HC បើកបុកម៉ូតូស្លាប់បុរសម្នាក់នៅស្រុករលាប្អៀរ

កំពង់ឆ្នាំង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ កើតឡើងថ្ងៃទី១២ ខែមីនា​ ឆ្នាំ២០២១ វេលាម៉ោង៩និង១០នាទីយប់ លើផ្លូវជាតិលេខ៥​ ចន្លោះគីឡូម៉ែត្រ៧៣-៧៤ ចំណុចស្ពានអូរសណ្តាន់ ស្ថិតក្នុងភូមិអូរសណ្តាន់ចាស់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង​។ 

សមត្ថកិច្ចនិយាយថា គ្រោះថ្នាក់ខាងលើនេះបង្កឡើងដោយរថយន្តបង្កម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-5742 សឺមីរ៉ឺម៉ក​ ពណ៌ទឹកប៊ិច​ ពាក់ស្លាកលេខ តាកែវ 4A-0084 អ្នកបើកបរមិនស្គាល់ឈ្មោះនិងអត្តសញ្ញាណ តែមានបិទយីហោក្រុមហ៊ុនដឹកជញ្ជូន ​HC បានបើកបរពីទិសខាងត្ប្ងងទៅជើងក្នុងល្បឿនលឿន។

លុះពេលមកដល់ចំណុចខាងលើក៏បានរេចង្កូតទៅបុកម៉ូតូ១គឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IH-2330 បើកបរដោយឈ្មោះ ឯល រ៉ូយ៉ា​ ភេទប្រុស មានទីលំនៅភូមិឃ្លាំងស្បែក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល​ ក្នុងដំណើរច្រាសទិសគ្នា​ បណ្តាលឱ្យជនរងគ្រោះជាម្ចាស់ម៉ូតូបានស្លាប់​ភ្លាមៗនៅហ្នឹងកន្លែង។

ក្រោយកើតហេតុម៉ូតូ​០១គ្រឿង និងរថយន្ត០១​គ្រឿងត្រូវបានសមត្ថកិច្ចចាប់យកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុករលាប្អៀរ​ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់​៕

-->
adverise with khmeread