Liverpool បើកចិត្តទទួលយកសំណើផ្ទេរខ្សែប្រយុទ្ធ Divock Origi

        ក្លឹប Liverpool មានបំណងទទួលយកសំណើផ្ទេរកីឡាករ Divock Origi ដែលជាកីឡាករទីពីរដែលនៅជាមួយក្លឹបនេះយូរជាងគេ បន្ទាប់ពីកីឡាករ Jordan Henderson ។

        លោក Jurgen Klopp ដែលត្រៀមបង្កើនមូលនិធិដើម្បីនាំយកកីឡាករថ្មី បន្ទាប់ ពីរដូវកាលដ៏ខកចិត្តនោះនឹងអនុញ្ញាតឲ្យកីឡាករវ័យ២៥ឆ្នាំរូបនេះចាកចេញនៅរដូវក្តៅនេះ ស្របពេលកីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះមិនសូវមានឱកាសបង្ហាញមុខក្នុងក្រុមជម្រើសដំបូង។

        Divockបានបង្ហាញមុខលើកចុងក្រោយ អំឡុងពេលប្រកួតជាមួយក្រុម Everton កាលពីថ្ងៃទី ៣១ ខែមករា ប៉ុន្តែកីឡាកររូបនេះមិនបានជួយបង្កើតឱកាសរកគ្រាប់បាល់ទេ អំឡុងពេលប្រកួតជាមួយក្រុម Leipzig កាលពីយប់ថ្ងៃពុធ។

         Divock បានចុះកិច្ចព្រមព្រៀងលេងឲ្យក្លឹប Liverpool កាលពីឆ្នាំ ២០១៤ បន្ទាប់ពីលេងបានល្អនៅក្នុងក្រុមជម្រើសជាតិបែលហ្ស៊ិក អំឡុងប្រកួតវើលខាប់នៅប្រទេសប្រេស៊ីល។ ដំបូងឡើយ កីឡាកររូបនេះបានលេងខ្ចីជើងនៅក្លឹប Lille មុនមកដល់ពហុកីឡាដ្ឋាន Anfield ទីដែលកីឡាកររូបនេះបង្ហាញមុខលើកដំបូងក្រោមការដឹកនាំរបស់លោក Klopp អំឡុងពេលប្រកួតជាមួយក្រុម Tottenham ៕

-->
adverise with khmeread