Manchester United គ្រោងផ្តល់រង្វាន់លើកទឹកចិត្តដល់លោក Ole Gunnar Solskjaer តាមរយៈកិច្ចសន្យាថ្មី

        គ្រូបង្វឹកក្រុម Manchester United លោក Ole Gunnar Solskjaer គ្រោងនឹងទទួលបានរង្វាន់ជាមួយនឹងកិច្ចសន្យាថ្មីដែលមានទឹកប្រាក់៩លានផោន ដែលអាចបន្តការដឹកនាំរបស់លោកនៅពហុកីឡាដ្ឋាន Old Trafford ។

        គ្រូបង្វឹកសញ្ជាតិន័រវែសរូបនេះ ដែលចូលជំនួសលោក Jose Mourinho កាលពីខែធ្នូឆ្នាំ ២០១៨ នោះ គ្រោងនឹងឈានចូលដល់រយៈពេល១២ ខែចុងក្រោយនៃកិច្ចសន្យាដឹកនាំរយៈពេលបីឆ្នាំរបស់លោកនៅចុងខែនេះ។

        ក្រុម United បានបោះជំហានច្រើនក្រោមការដឹកនាំរបស់លោក Solskjaer នៅរដូវកាលនេះ ហើយបច្ចុប្បន្ន ក្រុមបិសាចក្រហមនេះឈរនៅលេខរៀងទី ២នៅលើតារាងក្របខណ្ឌ Premier League បន្ទាប់ពីយកឈ្នះក្រុម Manchester City ២-០ កាលពីសប្តាហ៍មុន។

        នៅពេលនេះមានសេចក្តីរាយការណ៍ថា គ្រូបង្វឹកវ័យ៤៨ឆ្នាំរូបនេះនឹងទទួលបានរង្វាន់លើកទឹកចិត្តតាមរយៈការពន្យារកិច្ចសន្យាដឹកនាំបន្ថែមទៀតនិងការតំឡើងប្រាក់ឈ្នួលលើប្រាក់ឈ្នួលបច្ចុប្បន្ន ៧ លានផោនក្នុងមួយឆ្នាំរបស់លោក។

        មានព័ត៌មានថា ការចរចាដើម្បីសម្រេចកិច្ចសន្យាថ្មីសម្រាប់គ្រូបង្វឹករូបនេះនឹងកើតឡើងក្នុងពេលឆាប់ៗនេះ៕

-->
adverise with khmeread