Roy Keane អន្ទះសាចង់ក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លឹប Celtic

    តាមសេចក្តីរាយការណ៍ជាច្រើនថា លោក Roy Keane អតីតកីឡាករក្លឹប Manchester United ចង់ក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លឹប Celtic បន្ទាប់ពីចាកចេញពីអាជីពដឹកនាំជិតពីរឆ្នាំ។
    អតីតប្រធានក្រុម Manchester United រូបនេះខកខានមិនបានបំពេញតួនាទីជាគ្រូបង្វឹកបាល់ទាត់យូរមកហើយ ប៉ុន្តែបានបំពេញការងារជាជំនួយការគ្រូបង្វឹកនៅក្លឹប  Nottingham Forest ក្លឹប Aston Villa និងថ្មីៗបំផុតគឺដឹកនាំក្រុមជម្រើសជាតិសាធារណរដ្ឋអៀរឡង់ ។
     Roy Keane បានចំណាយពេល៦ខែចុងក្រោយនៅក្នុងអាជីពរបស់ខ្លួននៅក្លឹប Celtic បន្ទាប់ពីការចាកចេញពីក្លឹប Manchester United ទាំងចម្រូងចម្រាសកាលពីឆ្នាំ ២០០៥ និងជួយក្លឹបនៅពហុកីឡាដ្ឋាន Parkhead លើកពានជើងឯកកាលពីឆ្នាំ២០០៦។
     Roy Keane ចង់វិលត្រឡប់ទៅកាន់វិស័យបាល់ទាត់ស្កុតឡែនវិញ ហើយការចូលរួមនេះនឹងស័ក្តិសមបំផុតជាមួយនឹងអ្វីដែលក្លឹប Celtic កំពុងស្វែងរកអ្នកជំនួសលោក Neil Lennon ។ តាមព័ត៌មានថា ក្លឹបនេះចង់រក្សាទុកក្រុមការងារដដែល ប៉ុន្តែតែងតាំងគ្រូបង្គោលថ្មី ដើម្បីដឹកនាំកីឡាករ ដែលនេះគឺស័ក្តិសមចំពោះ Roy Keane ។
    ក្លឹប Celtic ក៏ត្រៀមតែងតាំងប្រធានបច្ចេកទេសថ្មីផងដែរ បន្ទាប់ពីលោក Lennon ដឹកនាំមិនបានល្អប៉ុន្មានឆ្នាំចុងក្រោយនេះ។ Lennon វ័យ៤៩ឆ្នាំ ត្រូវបានក្លឹប Celtic បណ្តេញចេញកាលពីចុងខែកុម្ភៈនៅពេលក្លឹបនេះចាញ់ក្រុម Rangers ១៨ ពិន្ទុ នៅក្របខណ្ឌបាល់ទាត់ស្កុតឡែន៕
 

-->
adverise with khmeread