បុរសម្នាក់ជិះម៉ូតូតាមផ្លូវសុខៗដួលរបួសធ្ងន់, ហើយស្លាប់ពេលបញ្ជូនដល់ពេទ្យ

កោះកុង ៖ មានករណីបុរសម្នាក់ជិះម៉ូតូដួលបណ្តាលឱ្យស្លាប់ កើតឡើងនាយប់ថ្ងៃទី១៤ខែ មីនា ឆ្នាំ២០២១ វេលាម៉ោង២យប់អធ្រាត្រ នៅចំណុចភូមិចាំយាម ផ្លូវបេតុង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ ផៃ ដឿន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ជិះម៉ូតូម៉ាក Wave ពណ៌ខ្មៅងត់ស្លាកលេខ បានជិះដួលដោយខ្លួនឯងបណ្តាលឱ្យរងរបួសធ្ងន់ បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ហើយបានស្លាប់។

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណីរួចហើយ៕


 

-->
adverise with khmeread