WHO គ្រោងប្រកាសថាមន្ទីរពិសោធន៍នៅវូហានមិនជាប់ពាក់ព័ន្ធនឹងការផ្ទុះឡើងនៃមេរោគកូរ៉ូណា

អង្គការសុខភាពពិភពលោក (WHO) គ្រោងនឹងច្រានចោលការអះអាងថា ជំងឺរាតត្បាតកូរ៉ូណាបានចាប់ផ្តើមនៅមន្ទីរពិសោធន៍សម្ងាត់មួយរបស់ចិន ហើយនឹងចង្អុលដាក់ផ្សារលក់សត្វរស់ជាប្រភពនៃជំងឺ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី១៣ មីនា។

ក្នុងរបាយការណ៍របស់ WHO អ្នកជំនាញនិយាយថា ជំងឺកូវីដ១៩ទំនងជាត្រូវបាននាំមកសត្វរស់ឬងាប់ក្នុងផ្សារអាហារសមុទ្រហួណាននៅទីក្រុងវូហាន។

ការរកឃើញបែបនេះអាចនាំឱ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំងក្នុងពេលមានការសង្ស័យកាន់តែខ្លាំងទៅលើការងាររបស់វិទ្យាស្ថានរោគវិទ្យាវូហានជាមួយសត្វប្រចៀវ ដែលគេដឹងថាផ្ទុកវីរុសកូវីដ១៩។

ការរកឃើញនេះក៏អាចជំរុញឱ្យមានការចោទប្រកាន់ថា ការស៊ើបអង្កេតនេះគឺជា "ការលាក់បាំងការពិត" ដោយសារតែទំនាក់ទំនងជិតស្និទ្ធរវាងចិននិង WHO។

សមាជិកជាន់ខ្ពស់នៃក្រុមស៊ើបអង្កេតបានលើកឡើងថារបាយការណ៍នេះនឹងដាក់ចេញនូវទ្រឹស្តីម្ហូបអាហារក្លាសេជាការពន្យល់ដ៏ល្អបំផុតសម្រាប់ប្រភពដើមនៃរោគកូរ៉ូណាដែលបានសម្លាប់មនុស្សជាង ២ លាននាក់នៅទូទាំងពិភពលោក។

ថ្លែងនៅក្នុងសន្និសីទកាសែតដែលរៀបចំដោយមណ្ឌលឯករាជ្យ Chatham House កាលពីសប្តាហ៍មុន លោក Peter Daszak ជាអ្នកជំនាញផ្នែកសត្វវិទ្យារបស់អង់គ្លេសដែលជាផ្នែកមួយនៃក្រុមស្រាវជ្រាវរបស់ WHO នៅចិន បាននិយាយថា ក្រុមអ្នកស៊ើបអង្កេតបានបង្កើតទំនាក់ទំនងរវាងផ្សារក្នុងក្រុងវូហាននិងតំបន់ភាគខាងត្បូងនៃប្រទេសចិន ដែលជាជម្រុករបស់ប្រចៀវដែលផ្ទុកវីរុសកូរ៉ូណា។

លោកបាននិយាយថា "យើងបានរកឃើញថាមានបំពង់ទឹកមួយពីទីក្រុងវូហានទៅកាន់បណ្តាខេត្តនានាក្នុងប្រទេសចិនភាគខាងត្បូង កន្លែងដែលវីរុសជាសាច់ញាតិកៀកបំផុតទៅនឹងវីរុស SARS-Covid-2 ត្រូវបានរកឃើញនៅក្នុងសត្វប្រចៀវ"៕

-->
adverise with khmeread