ទីបំផុតចិនចង់ដាក់អវកាសយានិកនៅលើឋានព្រះចន្ទឱ្យបានយូរ

ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍កាលពីថ្ងៃអាទិត្យទី១៤មីនាថា ល្គឹកណាចិនបង្កើតបានស្ថានីយស្រាវជ្រាវលើព្រះចន្ទហើយនោះ អវកាសយានិករបស់ខ្លួននឹងស្ថិតនៅលើឋានព្រះចន្ទក្នុងរយៈពេលយូរ នៅពេលពួកគេធ្វើការសិក្សាផ្នែកវិទ្យាសាស្ត្រ។

ប្រទេសចិនបានគូសវាសផែនទីយានបេសកកម្មគ្មានមនុស្សបើកជាច្រើនទសវត្សរ៍ រួមទាំងការបង្កើតមូលដ្ឋានមនុស្សយន្តដើម្បីរុករកតំបន់ប៉ូលខាងត្បូងរបស់ព្រះចន្ទ មុនពេលមានការចុះចតដោយមនុស្សផ្ទាល់។

លោក Wu Weiren ប្រធានអ្នករចនាកម្មវិធីរុករកឋានព្រះចន្ទរបស់ប្រទេសចិនបាននិយាយថា "ប្រសិនបើគម្រោងស្ថានីយស្រាវជ្រាវលើព្រះចន្ទត្រូវបានអនុវត្តដោយជោគជ័យនោះ ចិននឹងនៅមិនឆ្ងាយពីការសម្រេចចិត្តចុះចតដោយមនុស្សផ្ទាល់នោះឡើយ"។

កាលពីសប្តាហ៍មុន ចិននិងរុស្ស៊ីបានចុះហត្ថលេខាលើសន្ធិសញ្ញាដំបូងដើម្បីបង្កើតស្ថានីយស្រាវជ្រាវអន្តរជាតិលើឋានព្រះចន្ទ ប៉ុន្តែមិនបានបង្ហាញពីពេលវេលាកំណត់ទេ។

លោក Wu ក៏បាននិយាយផងដែរថា "បើប្រៀបធៀបទៅនឹងអវកាសយានិកអាមេរិកដែលអាចស្នាក់នៅបានត្រឹមតែ១០ម៉ោងបន្ទាប់ពីចុះចតនៅលើភពព្រះចន្ទ អវកាសយានិកចិននឹងស្ថិតនៅលើភពព្រះចន្ទក្នុងរយៈពេលយូរជាងនេះ។ នេះនឹងជាការស្នាក់នៅរយៈពេលយូរនៅលើភពព្រះចន្ទមិនមែនជាការឈប់ក្នុងរយៈពេលខ្លីនោះទេ"៕

-->
adverise with khmeread