adverise with khmeread Mary

សៀវភៅ​មួយ​ក្បាល​បាន​ចោទប្រកាន់ថា ព្រះ​យ៉េ​ស៊ូ​បាន​រៀបការ​ជាមួយ​ស្រីពេស្យា​និង​មានកូន

​    ​យោងតាម​សៀវភៅ​កត់ត្រា​ចំណាស់​ជិត ១៥០០ ឆ្នាំ​កប់​នៅ​បណ្ណាល័យ​អង់គ្លេស​បានឱ្យដឹងថា ព្រះ​យ៉េ​ស៊ូ​បាន​រៀបការ​ជាមួយ​ស្រីពេស្យា​ឈ្មោះ Mary Magdalene និង​មានកូន​។ 

​    ​យោងតាម​កាសែត The Sunday Times សៀវភៅ​ដែល​គេ​ហៅថា “The Lost Gospel” ដែល​បកប្រែ​ចេញពី​ភាសា Aramaic បាន​លាតត្រដាង​នូវ​ការចោទប្រកាន់​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​នេះ​។ 

​    ​លោក​សាស្ត្រាចារ្យ Barrie Wilson និង អ្នកនិពន្ធ លោក Simcha Jacobovic បាន​ចំណាយពេល​រាប់​ខែ​ដើម្បី​បកប្រែ​សៀវភៅ​នេះ ដែល​និយាយថា ព្រះ​យ៉េ​ស៊ូ​មានកូន​ពីរ​នាក់ និង Virgin Mary គឺជា​ប្រពន្ធ​របស់​ទ្រង់ មិនមែនជា​ម្តាយ​នោះទេ​។ 

​     អ្នកជំនាញ​ជាច្រើន​បាន​និយាយ​សម្រាល​សារៈសំខាន់​ជា​ប្រវត្តិសាស្ត្រ​របស់​បុគ្គល​ក្នុង​គម្ពីរ​នេះ ប៉ុន្តែ​បើ​យោងតាម​ពួក​អ្នកបកប្រែ​សៀវភៅ​នេះ អ្នក​ម្តាយ Virgin Mary គឺជា​មនុស្ស​សំខាន់​ហួស​ពី​ការគិត​មុនៗ​ទៅទៀត​។ 

​    ​Mary Magdalene មានឈ្មោះ​ចារិក​នៅក្នុង​គម្ពីរ​ព្រះ​យ៉េ​ស៊ូ​ដែលមាន​ស្រាប់​ជាច្រើន​រួចមកហើយ និង​មាន​វត្ត​មាននៅ​ឱកាស​សំខាន់ៗ​ជាច្រើន​ដែល​បាន​កត់ត្រា​ក្នុង​ជីវិត​របស់​ព្រះ​យ៉េ​ស៊ូ​។ 

​    ​សៀវភៅ “The Lost Gospel” មិនមែនជា​សៀវភៅ​ទីមួយ​ទេ​ដែល​អះអាងថា ព្រះ​យ៉េ​ស៊ូ​បាន​រៀបការ​ជាមួយ Mary Magdalene​។​

​    ​ទាំង​លោក Nikos Kazantzakis ក្នុង​សៀវភៅ​ឆ្នាំ ១៩៥៣ “The Last Temptation of Christ” និង​ថ្មីៗ​នេះ​គឺ​លោក Dan Brown ក្នុង​សៀវភៅ “The Da Vinci Code” ក៏បាន​ធ្វើការ​ចោទប្រកាន់​ដូចគ្នានេះដែរ​។ 

​    ​ការ​លាតត្រដាង​បន្ថែមទៀត​ពី​សៀវភៅ “The Lost Gospel” រួមទាំង​ឈ្មោះ​កូនៗ​របស់​ព្រះ​យ៉េ​ស៊ូ នឹងត្រូវ​បង្ហាញ​ឱ្យដឹង​នៅ​ថ្ងៃ​ពុធ​ទី ១៣ ខែមេសា ២០១៦​។ 

​    ​រោង​ពុ​ម្ភ​បោះផ្សាយ Pegasus បាន​បញ្ជាក់ថា សន្និសីទកាសែត​នឹងត្រូវ​ធ្វើ​មុន​ការគ្រោងទុក​៕ 

ប្រភព៖ Independent

adverise with khmeread

មតិយោបល់