ចាប់ខ្លួនឃាតកម្នាក់បានទាំងរស់ បន្ទាប់ពីសម្លាប់កុមារាម្នាក់ ហើយសមត្ថកិច្ចប្រើគ្រាប់បែកផ្សែងដោះស្រាយបញ្ហា

កំពង់ស្ពឺ​ ៖​ ឃាតកម្នាក់ដែលបានធ្វើសកម្មភាព​សម្លាប់​កុមារ​អាយុ​ ១ខួប៦​ខែ​ នៅ​ចំណុចភូមិអំពិលផ្អែម ឃុំរលាំង​ចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះប្រើគ្រាប់បែកផ្សែងគប់ចូលក្នុងផ្ទះចាប់បានទាំងរស់ កាលពី​វេលាម៉ោង១រសៀល នាថៃ្ងទី​១៤​ ខែមិនា​ ឆ្នាំ​២០​២១​។ 

ប៉ូលិសនិយាយថា កុមារ​រងគ្រោះឈ្មោះ ភួង សុខណាន់ ភេទប្រុ​ស​ កុមារ​អាយុ​១ខួប៦​ខែ​  ត្រូ​វជាកូនរបស់ឈ្មោះ ឃុ​ន ស្រីនាង​ អាយុ​២៥​ឆ្នាំ រស់​នៅ​ភូមិឃុំខាងលើ។​ ចំណែកឃាតក ឈ្មោះ អៀង រ៉ាដូ​ ភេទប្រុ​ស អាយុ ៤៦ឆ្នាំ​ ស្នាក់នៅចំណុចកើតហេតុខាងលើ។

ប៉ូលិសបន្តថា មុនកើតហេតុ​ កុមារ​រងគ្រោះ​ត្រូវ​បាន​ឈ្មោះ តុ​ញ ស្រី អាយុ​៧ឆ្នាំ (ជាក្មួយស្រ្ដីជា​ម្ដា​យកុមាររង​គ្រោះ) បាន​ពរដើរលេងនៅម្តុំមុខផ្ទះ​ជន​ល្មើ​ស​,​ ស្របពេ​ល​នោះ​ជនល្មើស​បានកាន់កាំ​បិតផ្គាក់ចេញពីក្នុងផ្ទះ រត់សំដៅមកកាប់កុមាររងគ្រោះចំ កខា​ងស្តាំ​លើថ្ងាសប​ណ្តាលឱ្យស្លាប់​នៅនឹងកន្លែងតែម្តង។

ភ្លាមៗនោះសមត្ថកិច្ចចម្រុះដឹកនាំបញ្ជាផ្ទាល់ពីលោក​ ស​រ​ សុពុត្រា​ អភិ​បាល​រងខេត្ដកំពង់ស្ពឺ​ រួមជា​មួយ​កងក​ម្លាំង​ប៉ូលិស​គ្រប់​លំដាប់​ថ្នាក់​ បានសម្រេចប្រើប្រា​ស់​មធ្យោបាយ​ទម្លុះច្រកចូលក្នុងផ្ទះ,ប៉ុន្តែ​ដោ​យស្ថាន​ភាពមិនល្អ​មិនអាចចាប់ខ្លួនជនល្មើស​បាន​ ដោយមូលហេតុ​ជនល្មើសមានកាំបិតផ្គាក់នៅក្នុងដៃ​ ទើបលោក​អភិបាល​រងខេត្ដ​ បានស្នើសុំ​ឱ្យ​ប៉ូលិសប្រើប្រាស់​គ្រាប់​បែកផ្សែង​ដើម្បី​ដោះស្រាយ​បញ្ហា​។ 

​តាមការបញ្ជាក់​ពីលោកឧត្ដម​សេ​នីយ៍​ត្រី​ រស់​ រដ្ឋា​ ស្នងការរង​ខេត្ដ​ ឱ្យ​ដឹង​ថា​ ជនល្មើស​ខាង​លើត្រូវ​បា​នចាប់ខ្លួន​ ហើយដកហូតបានកាំបិតផ្គាក់ដងឈើ​មួយ​។ លើសពីនោះ​លោកស្នងការរង​ បញ្ជាក់ថា គ្រាប់បែ​កផ្សែ​ងដែលប្រើជាមធ្យោបាយដើម្បីវាយលុក​ក្នុងទីតាំង​រហូត​ឈានដល់ការសម្រុកចូលចាប់ខ្លួន​ជនល្មើស​គឺ​ជាជម្រើសដ៏ល្អក្នុងការបញ្ជៀសពីការគ្រោះ​ថ្នាក់​ដ​ល់កម្លាំងប្រតិបត្ដិការ​ ក្នុងករណីជាយថាហេតុ​។ 

បច្ចុប្បន្ន​ជនល្មើស​ខាងលើ​ត្រូវ​បាន​កម្លាំងប៉ូលិស​ស្រុកសំរោង​ទង​ កសាង​សំណុំ​រឿង​ បញ្ជូនទៅ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​កំពង់ស្ពឺ​ ដើម្បី​ចំណាត់ការ​តាមផ្លូវច្បាប់​៕

-->
adverise with khmeread